វៀតណាម–ឡាវ–កម្ពុជាខំប្រឹងប្រែង ដើម្បីសហគមន៍អាស៊ាន គ្មានគ្រឿងញៀនឆ្នាំ២០១៥

(VOVWorld)_ក្នុងដំណើការកសាងសហគមន៍រួមអាស៊ាន ឆ្នាំ ២០១៥ បណ្ដា
ប្រទេស អាស៊ាន បានដាក់ចេញគោលដៅ ឆ្ពោះទៅ សហគមន៍អាស៊ាន គ្មាន គ្រឿងញៀន ឆ្នាំ ២០១៥។ នេះគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរ និងទាមទារការខំប្រឹងប្រែង របស់ប្រទេសនិមួយៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងគ្រឿងញៀន។ នៅសន្និសីទត្រីភាគី ថ្នាក់រដ្ឋមន្ត្រី លើកទី ១២ អំពីកិច្ចសហប្រតិបត្តិការ ស្ដីអំពី
ការបង្ការ ប្រឆាំងគ្រឿងញៀន រវាងវៀតណាម–ឡាវ–កម្ពុជា នៅទីក្រុង ហាណូយ  ក្នុងរយះពេលកន្លងទៅ ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័នទាក់ទិននានា នៃប្រទេស
ទាំង៣ បានសម្ដែងការប្តេជ្ញាចិត្ត អនុវត្តគោលដៅនោះ។ ​

វៀតណាម–ឡាវ–កម្ពុជាខំប្រឹងប្រែង ដើម្បីសហគមន៍អាស៊ាន គ្មានគ្រឿងញៀនឆ្នាំ២០១៥ - ảnh 1
សន្និសីទត្រីភាគី ថ្នាក់រដ្ឋមន្ត្រី លើកទី ១២ អំពីកិច្ចសហប្រតិបត្តិការ ស្ដីអំពី ការបង្ការ ប្រឆាំងគ្រឿងញៀន រវាងវៀតណាម–ឡាវ–កម្ពុជា (http://trandaiquang.net/)

          គ្រឿងញៀនបាននិងកំពុងជាគ្រោះមហន្តរាយរបស់ប្រទេសទាំង​ឡាយ លើ ពិភពលោកនិងពិសេសគឺក្នុងដំបន់អាស៊ាន។ យល់ដឹងច្បាស់អំពីបញ្ហានោះប្រទេស អាស៊ាននានានិយាយរួម និងវៀតណាម ឡាវ កម្ពុជា​និយាយដោយឡែក កំពុង សម្ដែងយ៉ាងច្បាស់នូវការប្តេជ្ញាចិត្ត ក្នុងការ​ប្រមូលផ្តុំវិនិយោគ រួមចំណែកបង្កើត ការអភិវឌ្ឍន៍ដោយចីរភាព នៃប្រទេសនិមួយៗ។ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ  ដោយការខំប្រឹងប្រែងរបស់ខ្លួន ជាមួយការជួយឧបត្ថម្ភ រួមសហការរបស់សហ
គមន៍អន្តរជាតិ រដ្ឋាភិបាល​វៀតណាម ឡាវ និងកម្ពូជា បានម្ចាស់ការ អនុវត្តព្រមៗ
គ្នា និងលើគ្រប់​វិស័យលើការផ្តួចផ្តើមគំនិត វិធានការសកម្ម ដើម្បីបង្ការ ប្រឆាំងបទ
ល្មើស  និងគ្រោះអាសន្នដោយគ្រឿងញៀន។ សន្និសីទថ្នាក់រដ្ឋមន្តី្រ អំពីកិច្ចសហ
ប្រតិបត្តិការ  បង្ការ ប្រឆាំងគ្រឿងញៀន ជាវេទិកា សំខាន់  ដើម្បីប្រទេសទាំង៣  ផ្លាស់ប្តូរ ពិភាក្សា វាយតំលៃស្ថានភាព នាំចេញដំណោះស្រាយ រួមសហការ ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក បង្កើតកម្លាំងខ្លាំង​ដើម្បីរុញថយក្រោយ ដណ្ដើមជ័យ​ជំនះក្នុងការតស៊ូ បង្ការ ប្រឆាំងគ្រឿងញៀន។ឧត្តមសេនីយ៍ទោ Dang Van Hieu អនុរដ្ឋមន្ត្រីប្រចាំការ ក្រសួងនគរបាលវៀតណាមបានអោយដឹងថា៖

          “ យើងខ្ញុំបានប្រមូលផ្តុំបញ្ជាណែនាំ អនុវត្តខ្លឹមសារលើវិស័យចំនួន៤។ ទីមួយ គឺ បន្តជំរុញការផ្លាស់ប្តូរព័ត៍មាន រវាងប្រទេសទាំង៣ អំពីការបង្ការ ប្រឆាំង​ជនល្មើស
គ្រឿងញៀន។ ទី ២គឺ បន្តអនុវត្តិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ អំពីរាល់ផែន
ការ ជាក់ស្ដែង ចាប់ជនល្មើសគ្រឿងញៀន។ ទី ៣គឺ បន្តជួយឧបត្ថម្ភ បណ្ដុះបណ្ដាល កម្មាភិបាល និងមធ្យោបាយ សម្ភារះ ចំពោះការបង្ការ ប្រឆាំងគ្រឿងញៀន។”

          ក្នុងក្របខ័ណ្ឌប្រទេសទាំងបី ពួកជនល្មើសគ្រឿងញៀនបានឆ្លៀតយក លក្ខណះ​ភូមិសាស្ត្រ ទំនៀមទំលាបក្នុងជីវភាពរស់នៅ សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច…ធ្វើដំណើរ ទៅមក សួរសុខទុក្ខញាត្តិសន្តានដើម្បីដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែន ។ល។ ដូច្នេះ រដ្ឋាភិបាលនៃប្រទេសទាំងបី បានចាត់ទុកថា៖​ការកំចាត់ចោលគ្រោះមហន្ត រាយគ្រឿងញៀនជាការតស៊ូរួម។ លោក អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួង សង្គមកិច្ច  អតីត យុទ្ធជន និងយុវ​សម្បទា​និងជាអនុប្រធានគណះកម្មាធិការជាតិអំពីការបង្ការ ប្រឆាំង
គ្រឿងញៀន​កម្ពុជាបានអោយដឹងថា៖ ក្នុងឆ្នាំ ២០១១ –២០១២ ប្រទេសទាំងបី បាន​ដោះស្រាយទាន់ពេលវេលា និងទទួលបានស្នាដៃជាច្រើន ក្នុងការបង្ក្រាប​ជនល្មើ
គ្រឿងញៀន។

          សកម្មជំរុញការអនុវត្ត ផែនការធ្វើសកម្មភាពអាស៊ាន អំពីការបង្ការ​ប្រឆាំង 
ផលិត​ ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដំណាក់កាល ២០០៩–​ ២០១៥ និងដំណើការកសាងសហគមអាស៊ាន គ្មានគ្រឿងញៀន ​នាឆ្នាំ ២០១៥ ជា
គោលដៅ ខ្ពស់បំផុត របស់ប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា។ លោក ​អ៊ិតសំ
ហេង  រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវ​​សម្បទា​ និងជាអនុប្រធាន គណះកម្មាធិការជាតិអំពីការបង្ការ​ ប្រឆាំង​គ្រឿងញៀនកម្ពុជាបានអោយដឹងថា៖ 

          “ បញ្ហានេះទទួលបានការប្តេជ្ញាចិត្តយ់ាងខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជា។​រដ្ឋា ភិបាលកម្ពុជាបានរៀបចំបង្កើតច្បាប់ថ្មី អពីការប្រយុទ្ធ បង្ការ ​ប្រឆាំងគ្រឿង​ញៀន​។ និងបញ្ហាមួយទៀតក្នុងសង្គមគឺយើងត្រូវបង្កើនការ​អប់រំ ក្នុងសង្គមនៃ​ប្រទេស​និមួយៗ។ ខ្ញុំសង្ឃឹមថា៖ ជាមួយការខំប្រឹងប្រែង​របស់ប្រទេសនិមួយៗ ​ក្នុងតំបន់អាស៊ាននឹងក្លាយទៅជាតំបន់គ្មានគ្រឿងញៀន។ ”

          ជាមួយបណ្ដាការប្តេជ្ញាចិត្ត និងជំហានសហប្រតិបត្តិការជាក់ស្ដែង​ សំដៅ​ជំរុញ
ខ្លាំង  កិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើគ្រប់វិស័យរវាងប្រទេសទាំងបី និង​បណ្ដា ប្រទេសជាសមាជិកអាស៊ាន។ ជាពិតប្រាកដថា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីវៀតណាម–
ឡាវ–កម្ពុជា អំពីការបង្ការ ប្រឆាំងគ្រឿងញៀន ​លើកទី ១២នេះ នឹងជំរុញ​ថែមទៀត  ការរួមសហការ បង្ការ ប្រឆាំងគ្រឿងញៀន រវាងវៀតណាម កម្ពុជា និងឡាវ រួមចំ
ណែកចូលក្នុងបុព្វហេតុរួម បង្ការ ប្រឆាំងគ្រឿងញៀននៅក្នុងតំបន់និងអន្តរជាតិ។ រួមចំណែកជាក់ស្ដែងភាវូបនីយកម្ម គោលដៅសហគមន៍អាស៊ាន គ្មានគ្រឿងញៀន
 នាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ