ឧបនាយករដ្ឋមន្ត្រីបេឡារុស្សចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតរថយន្ដ Maz Asia

(VOVWORLD) -ការដែលបេឡារុស្សជ្រើសរើសខេត្ត Hung Yen ដើម្បីអនុវត្តគម្រោងវិនិយោគនៅវៀតណាមបានបង្ហាញឃើញនូវការយកចិត្តទុកដាក់របស់វិនិយោគិនបេឡារុស្សចំពោះវៀតណាម ក្នុងជាមួយនោះមាន Hung Yen ដែឡបានកាន់តែធំជាង។
ឧបនាយករដ្ឋមន្ត្រីបេឡារុស្សចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតរថយន្ដ Maz Asia - ảnh 1ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស Igor  Lyashenkoy  (រូបថត៖ TTXVN) 

រោងចក្រផលិតនិងដំឡើងរថយន្តម៉ាក Maz Asia នៅឃុំChinh Nghia ស្រុក Kim Dong ខេត្ត Hung Yenត្រូវបានសម្ពោធនិងដាក់ដំណើរការ២៦ខែកញ្ញាក្រោមវត្តមានឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស Igor  Lyashenkoy ។

ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hung Yen ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្សលោក lgor Lyashenko បានថ្លែងអំណរគុណចំពោះមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបេឡារុស្សក្នុងរយៈពេលកន្លងទេជាពិសេសការជួយគាំទ្រដើម្បីអនុវត្ដគម្រោងសាងសង់រោងចក្រផលិតរថយន្ត Maz Asia ប្រកបដោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ឧបនាយករដ្ឋមន្រ្តីលោក Igor Lyashenko បានបញ្ជាក់ថា ការដែលបេឡារុស្សជ្រើសរើសខេត្ត Hung Yen ដើម្បីអនុវត្តគម្រោងវិនិយោគនៅវៀតណាមបានបង្ហាញឃើញនូវការយកចិត្តទុកដាក់របស់វិនិយោគិនបេឡារុស្សចំពោះវៀតណាម ក្នុងជាមួយនោះមាន Hung Yen ដែឡបានកាន់តែធំជាង។គំរោងនេះនឹងក្លាយជាមូលដ្ឋានដើម្បីបេឡារុស្សបន្តអនុវត្តគំរោងវិនិយោគជាច្រើនផ្សេងៗទៀតនៅខេត្ត Hung Yen សំដៅរឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ