ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលNguyen Xuan Phucបញ្ចប់ដំណើរទស្សនកិច្ច Qatar និងUAE ប្រកបដោយជោគជ័យ

(VOVworld)- ក្នុងដំណើរទស្សនកិច្ចបណ្តាប្រទេស អេមីរ៉ាតអារ៉ាប់រួម  ឧបនាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម
វេទិការថ្នាក់ដឹកនាំ​អង្គភាពអាជីវកម្មស្តីពី “ស្វែងរកឱកាសវិនិយោគធ្វើអាជីវកម្ម
វៀតណាម-UAE” ដែលប្រព្រឹត្តទៅនាថ្ងៃទី១៦ធ្នូ ។ ថ្លែងមតិនៅទីនេះ លោក
Nguyen Xuan Phuc បានអះអាងថ វៀតណាមកំពុង ប្រមូលផ្តុំអនុវត្តយុទ្ធសាស្រ្ត
ចំនួន៣ ក្នុងនោះមានការសុក្រិតរបបទីផ្សារ និង​អភិវឌ្ឍប្រភពធនធានមនុស្ស
មានគុណភាពខ្ពស់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម មានបំណង
ផ្លាស់ប្តូរ និងផ្ទាងស្តាប់មតិ សំណើរជាក់ ស្តែងរបស់បណ្តាអង្កភាពអាជីវកម្ម UAE ស្តីពីរាល់វិធានការបង្កើនទំនាក់ទំនង នៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលNguyen Xuan Phucបញ្ចប់ដំណើរទស្សនកិច្ច Qatar និងUAE ប្រកបដោយជោគជ័យ - ảnh 1

       នៅវេទិការនេះ លោក Nguyen Xuan Phuc បានធ្វើជាកាកស្សិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមជាមួយរដ្ឋាភិ
បាល UAE ស្តីអំពីជើងហោះហើរដែលឆ្លងកាត់ប្រទេសទាំងពីរនិងកិច្ចព្រម
​ព្រៀងមួយចំនួនទៀត។

       នាពេលរសៀល លោក Nguyen Xuan Phuc បានទទួលជួបសន្ទនា ជាមួយ
ថ្មាក់ដឹកនាំរបស់ UAE មួយចំនួ​ន ដែលក្នុងបណ្តាជំនួបនេះ ភាគីទាំង ពីរបានយល់
ព្រមអំពីរាល់វិធានការជាក់ស្តែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិ​ការទ្វេភាគីរវាង
វៀតណាមជាមួយ UAE ផងដែរ។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី សេដ្ឋកិច្ចរបស់
UAE បានប្រគល់កំណត់ទូតជាផ្លូវការរបស់ UAE ដែលទទួល ស្គាល់បទបញ្ញត្តិ
សេដ្ឋកិច្ចទីផ្សារគ្រប់គ្រាន់របស់វៀតណាម។

       នាយប់ថ្ងៃទី១៦ធ្នូ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច Qatar UAE និងចូលរូម “ទិវាវៀត ណាមនៅ Qatar និងUAE”ឆ្នាំ២០១៤៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ