ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Qatar


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Qatar - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Qatar (Image: VOV)

(VOVworld) – នាថ្ងៃទី ១៤ ធ្នូ ក្នុងដំណើទស្សនកិច្ចជាផ្លូវការនៅ Qatar ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
ជួបសម្តែង ការគួរសមនាយករដ្ឋមន្ត្រីប្រទេសសាម៉ី Sheikh Abdullah Bin
Nasser Bin Khalifa Al Thani។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន
អះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការមិត្ត
ភាពលើគ្រប់វិស័យជាមួយ Qatar ។ លោក Nguyen Xuan Phuc ក៏បានស្នើរថា៖
ប្រទេសទាំង ២ បន្តគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិការពហុភាគីនិងក្នុង
បញ្ហាផលប្រយោជន៍នៃប្រទេសទាំង ២។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី  Al Thani បានអះអាងនូវការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិ
បត្តិការលើគ្រប់វិស័យជាមួយវៀតណាម ហើយនឹងបញ្ជាណែនាំបណ្ដាក្រសួង
ផ្នែករបស់ Qatar អនុវត្តរាល់កិច្ចព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគ
ពលកម្ម និងទេសចរណ៍។ នាយករដ្ឋមន្ត្រី Qatar ទទួលសេចក្តីអញ្ជើញទៅ
បំពេញទស្សន​កិច្ចនៅវៀតណាមនាពេលខាងមុខ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបចរចារជាមួយ
សមភាគី Qatar លោក Ahmed Bin Zaid Al Mahmoud ។ ក្នុងជំនួបចរចារនេះ
ភាគីទាំង ២ បាន ឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ព្រមទាំង ពិនិត្យមើលយ៉ាង សកម្មការគាំទ្រវៀតណាមឈរឈ្មោះក្នុង
បណ្ដាស្ថាប័នរបស់ អ.ស.ប. នាពេលខាងមុខ។ ស្តីអំពីវិស័យសេដ្ឋកិច្ច
ភាគីទាំង ២ បានអះអាងនូវការប្តេជ្ញានាំតំលៃប្រាក់ពាណិជ្ជកម្មឡើង ១ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំង ២ រូបបានធ្វើជា
កស្សិណសក្សីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី
កិច្ចសហប្រតិបត្តិការលើ វិស័យច្បាប់រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំង ២។

នារសៀលថ្ងៃទី ១៤ ធ្នូ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទទួលជួប សន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម Qatar លោក Sheikh
Ahmed Bin Jasim Bin Mohamed Al Thani និងរដ្ឋមន្ត្រីក្រសួងកាបររទេស Qatar
លោក Khalid Bin Mohamed  Attiyah។ មុននោះ លោក Nguyen Xuan Phuc បាន
ទៅសាក សួរសុខទុកស្ថានទូតវៀតណាមប្រចាំនៅ Qatar និងសហគមន៍ជន
វៀតណាមនៅ ទីនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ