ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រីសិង្ហបុរី

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៩ នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា ស៊ុន ចាន់ថុល និងឧបនាយករដ្ឋមន្ត្រី សិង្ហបុរី លោក Gan Kim Yong។

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រីសិង្ហបុរី  - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai  ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស៊ុន ចាន់ថុល (រូបថត៖ PV/VOV-Tokyo)

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ បានរក្សានូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺស្វាង និងទំហំពាណិជ្ជកម្មកើនឡើងយ៉ាងឆាប់រហ័សក្នុងត្រីមាសទីមួយ នៃឆ្នាំនេះ។ ដោយយល់ស្របនឹងការវាយតម្លៃនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ ប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបន្ថែមទៀត ហើយរដ្ឋាភិបាលកម្ពុជាសូមលើកទឹកចិត្តឲ្យអាជីវកម្មវៀតណាម មកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា វៀតណាមតែងតែគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្នុងនោះមានគម្រោងព្រែកជីកហ្វូណនតេជោ ស្របតាមទំនាក់ទំនងមិត្តភាព និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC)។ ឈរលើស្មារតីនោះ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីកម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀត ណាម និង MRC ក្នុងការចែករំលែកព័ត៌មានអំពីគម្រោង និងវាយតម្លៃ ផលប៉ះពាល់នៃគម្រោងនេះលើធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃអាងទន្លេមេគង្គ ដោយធានាបាននូវភាពសុខដុមរមនានៃផលប្រយោជន៍របស់ប្រទេសតាមដងទន្លេ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេនិងដើម្បីប្រយោជន៍ដល់ប្រជាជន។

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រីសិង្ហបុរី  - ảnh 2ឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Gan Kim Yong (រូបថត៖ PV/VOV-Tokyo)

នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Gan Kim Yong ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ឯកភាពពិចារណាក្នុងការលើកកម្ពស់ទំនាក់ទំនងទៅកម្រិតថ្មីក្នុងពេលឆាប់ៗនេះ ដោយបង្កើតនូវមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរី ដើម្បីក្លាយជាគំរូអនាគតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី Gan Kim Yong បន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងសេដ្ឋកិច្ចបៃតង - ទំនាក់ទំនងសេដ្ឋកិច្ចឌីជីថល; ពង្រីកគម្រោង វិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានគុណភាពខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ ប្រែក្លាយមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ទៅតាមគំរូឆ្លាតវៃ បៃតង និងនិរន្តរភាព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ