ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយដំណាងរដ្ឋ Hessen (អាល្លឺម៉ង់)
|
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយដំណាងរដ្ឋ Hessen (អាល្លឺម៉ង់) |
(VOV)_នាថ្ងៃទី២៩ កុម្ភះ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយបណ្ឌិត Kambiz Ghawami ដំណាង
រដ្ឋ Hessen និងជាប្រធានអង្គការជួយឧបត្ថម្ភមហាវិទ្យាល័យពិភពលោករបស់អាល្លឺ
ម៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីលោក Nguyen
Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការក្នុងវិស័យអប់រំ
បណ្ដុះបណ្ដាល រវាងវៀតណាមនិងរដ្ឋ Hessen គំរោងការណ៍កសាងមហាវិទ្យាល័យ
វៀតណាម-អាល្លឺម៉ង់ និងចាត់ទុកនេះគឺជារូបសណ្ឋានសហប្រតិបត្តិការរវាងវៀត
ណាមជាមួយតំបន់ផ្សេងៗលើពិភពលោក។
បណ្ឌិត Kambiz Ghawami បានអោយដឹងថា៖រដ្ឋអំណាច រដ្ឋ Hessen ជានិច្ច
កាលវាយតំលៃខ្ពស់ និងយកចិត្តទុកដាក់ជំរុញទំនាក់ទំនង សហប្រតិបត្តិការជាមួយវៀតណាម ដែលក្នុងនោះមានការអប់រំ បណ្ដុះបណ្ដាល ជាវិស័យមុខព្រួញ។
បណ្ឌិត Kambiz Ghawamiក៏បានជូនដំណឹងចំពោះឧបនាយករដ្ឋមន្ត្រី អំពីល្បឿន
អនុវត្តគំរោងការណ៍សហប្រតិបត្តិការមួយចំនួនរវាងរដ្ឋ Hessen ជាមួយវៀតណាមផងដែរ៕