ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ទទួលជួបរដ្ឋលេខាធិការក្រសួងការបរទេសម៉ារ៉ុក
(VOVWORLD) - នាថ្ងៃទី២៤ មេសា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប សន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រះរាជាណាចក្រម៉ារ៉ុកលោកស្រី Mounia Boucetta ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៤គណៈកម្មការចម្រុះ វៀតណាម-ម៉ារ៉ុកនិងជំនួបពិគ្រោះយោបល់នយោបាយលើកទី៥រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា គួរឲ្យមានវិធានការជាក់ស្ដែងសំដៅជំរុញខ្លាំងការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរនឹងជំរុញការចរចានិងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការថ្មីលើវិស័យពលករ ធនាគារហិរញ្ញវត្ថុ ទេសចរណ៍ អាកាសចរណ៍ និងថាមពលជាដើម។ លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខគួរឲ្យជំរុញការចងមេត្រីភាពរវាងតំបន់នានានៃប្រទេសទាំងពីរដូចជា Nha Trang – Agadir ទីក្រុងហូជីមិញ-Casablanca និង Da Nang – Tangier៕