ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha៖ បង្កលក្ខណៈងាយស្រួលដល់មនុស្សវ័យចំណាស់ពង្រីកតួនាទី និងការរួមវិភាគទានដល់សង្គម
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha (Ảnh: VGP) |
“ផ្តោតសំខាន់លើការថែទាំសុខភាពដល់មនុស្សវ័យចំណាស់ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់មនុស្សចាស់ពង្រីកតួនាទី និងការរួមវិភាគទានដល់សង្គម”។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា៖ ការងារថែទាំ និងពង្រីកតួនាទីរបស់មនុស្សចាស់នាបច្ចុប្បន្នត្រូវពិចារណាក្នុងបរិបទ ដែលវៀតណាមបានឈានចូលដំណាក់កាលភាពចាស់ជរារបស់ប្រជាជន៖ “ឆ្នាំនេះចាំបាច់ត្រូវយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់មនុស្សវ័យចំណាស់ចូលរួមវិភាគទានដល់សង្គម ដើម្បីធ្វើជាគំរូអំពីបញ្ញា ចំណេះដឹង។ កិច្ចការពារមនុស្សវ័យចំណាស់ត្រូវបានចែងក្នុងច្បាប់ ដូច្នេះហើយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចត្រូវយកចិត្តទុកដាក់នាពេលខាងមុខផងដែរ”។
ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ពីគោលការណ៍ គោលនយោបាយ ច្បាប់ និងប្រព័ន្ធឯកសារណែនាំរបស់បក្ស និងរដ្ឋ គណៈកម្មាធិការជាតិទទួលបន្ទុកមនុស្សវ័យចំណាស់បានចេញផ្សាយផែនការ កម្មវិធីថែទាំ ពង្រីកតួនាទីរបស់មនុស្សវ័យចំណាស់ផងដែរ៕