ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang អញ្ជើញចូលរួមពិធីបើកឲ្យដំណើរការឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំពិធីបើកឲ្យដំណើរការឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២៤ និងពេលវេលាកំពូល ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang អញ្ជើញចូលរួមពិធីបើកឲ្យដំណើរការឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២៤។ រូបថត៖ VOV |
ពិធីបើកឲ្យដំណើរការឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២៤។ រូបថត៖ VOV |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិបានមានប្រសាសន៍ថា៖ “កម្មា ភិបាល បុគ្គលិក មាតាបិតា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវធ្វើជាគំរូ និងអនុវត្តនូវគោលការណ៍ “គោរពច្បាប់ជាចម្បង” បង្កើតការលើកទឹកចិត្ត លើកកម្ពស់ការយល់ដឹង អំពីការគោរពច្បាប់ សុវត្ថិភាពចរាចរណ៍ ដោយស្ម័គ្រចិត្ដ កសាងបន្តិចម្តងៗ នូវវប្បធម៌ចរាចរណ៍ ប្រកបដោយសុវត្ថិភាពសម្រាប់សង្គមទាំងអស់គ្នា; ដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានលើសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍...។ ខ្ញុំស្នើឱ្យភ្នាក់ងារសារព័ត៌មាន បន្តរួមដំណើរ និងផ្សព្វផ្សាយ ដើម្បីស្មារតីនេះកាន់តែរីកសាយ ភាយទូទាំងសង្គម”៕