ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម

(VOVworld)-នៅក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម​លោក
 Konstantin Vnukov នាថ្ងៃទី៣០សីហានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋា
ភិបាលវៀតណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព
របស់លោកឯកអគ្គរដ្ឋទូតក៏ដូ​ច ជាស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម ក្នុងការអនុ
វត្តរាល់កិច្ចព្រមព្រៀងដែលទទួលបានរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង
ពីរ។​លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះ អាងថា នាបច្ចុប្បន្ន ទំនាក់
ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍ យ៉ាងសកម្ម
 ដោយឈរលើមូលដ្ឋាននៃការជឿជាក់និងយល់ដឹងគ្នាទៅវិញទៅមក។ ហើយ
ទំនាក់ទំនងនយោបាយក៏បានលើកកំពស់ដោយឥតឈប់ឈរដែរ។ ជាពិសេស
កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
ត្រូវបានប្រទេសជា សមាជិកទាំងអស់អនុម័តជាឯកឆ័ន្ទនិងចាប់ផ្តើមមានសុពល
ភាពពីខែតុលាឆ្នាំ២០១៦។ ដោយមានកិច្ចព្រមព្រៀងនេះ បរិយាកាសសហប្រតិ
បត្តិការរវាងវៀតណាម រុស្ស៊ី ជាមួយ ប្រទេសជាសមាជិកចូលរួមនឹងបានបើកទូ
លាយផងដែរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov
បានឲ្យ ដឹងថា ទោះបីជាកិច្ចព្រមព្រៀង FTA រវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ច
អាស៊ី-អឺរ៉ុបមិន ទាន់មានសុពលភាពជាផ្លូវការក៏ដោយ ប៉ុន្តែនេះជាក្របខ័ណ្ឌសហប្រ
តិបត្តិការមានសារៈសំ ខាន់ពិសេសសម្រាប់ប្រទេសជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ