ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញចូលរួមវេទិកាអាជីវករវៀតណាមនៅរុស្ស៊ី

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញចូលរួមវេទិកាអាជីវករវៀតណាមនៅរុស្ស៊ី - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung នៅក្នុងវេទិកាអាជីវករវៀតណាមនៅរុស្ស៊ី

(VOVworld)-ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំលើកទី១៩នៃគណៈកម្មា
ធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ីនៅសហព័ន្ធរុស្ស៊ីនោះ ក្រុមការងាររដ្ឋាភិ
បាលជាន់ខ្ពស់ ដឹក​នាំដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន
ចូលរួមវេទិកាអាជីវករវៀត ណាមនៅរុស្ស៊ី។ ដោយប្រធានបទ “យថាទស្សន៍
សហប្រតិបត្តិការវៀតណាម-រុស្ស៊ីក្នុង កាលៈទេសៈដែលកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីវៀតណាម​-EAEU-FTA មានសុពល ភាព” វេទិកានេះបានប្រព្រឹត្តទៅនា
ថ្ងៃទី១៨កញ្ញា។ ថ្លែងមតិបើកវេទិកា លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា
សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលសំខាន់បំផុត ដែលវៀតណាមទទួលបាន
នោះគឺភាគច្រើនអាស្រ័យទៅលើការរួមចំណែកយ៉ាងសកម្ម របស់សហគមន៍
ជនវៀតណាមនៅ​​ឯបរទេសជាពិសេសគឺសហគមន៍ជនវៀតណាម កំពុងរស់នៅ
និងធ្វើការនៅសហព័ន្ធរុស្ស៊ី។ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម
ជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលនឹងមានសុពលភាពនៅថ្ងៃទី
៥តុលាខាងមុខនោះ លោក Trinh Dinh Dung បានឲ្យដឹងថា នេះជាឱកាសផង
 និង ជាការសាកល្បងផង។ ហើយកិច្ចព្រមព្រៀងនេះនឹងជាកត្តាជម្រុញវិស័យពា
ណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងវៀតណាមជាមួយ EAEU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ