ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh - ខេត្ត Tochigi បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានរបស់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែធ្នូ ក្នុងជំនួបជាមួយអភិបាលខេត្ត Tochigi (ជប៉ុន) លោក Fukuda Tomikazu ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀត ណាម លោក Truong Hoa Binh បានអះអាងថា វៀតណាមបានផ្តោតការយកចិត្តទុកដាក់និងគាំទ្រដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ដោយចាត់ទុកថានេះនេះជាបណ្តាញសហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាពដើម្បីបង្កើនការវិនិយោគ ពាណិជ្ជកម្ម ពលកម្មជាដើម។
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh - ខេត្ត Tochigi បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានរបស់វៀតណាម - ảnh 1 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh និងអភិបាលខេត្ត Tochigi (ជប៉ុន) លោក Fukuda Tomikazu (រូបថត៖ េVGP)

លោក ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Tochigi បន្តជំរុញកិច្ចសហប្រតិបត្តិការនិងលើកទឹកចិត្តធុរជនរបស់ខេត្ត នឹងបង្កើនការវិនិយោគលើវិស័យដែលមានឧត្តមភាពដូចជាកសិកម្មនិងសុខភាពផងដែរ។

រីឯខ្លួនវិញ លោក Fukuda Tomikazu បានអះអាងថា ខេត្ត Tochigi កំពុងខិតខំប្រឹងប្រែងដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ពលករវៀតណាមដែលរស់នៅនិងធ្វើការនៅទីនេះ។ ទន្ទឹមនឹងនះខេត្តបានបង្កើតមជ្ឈមណ្ឌលទទួលបន្ទុកការផ្តល់ជំនួយឧបត្ថម្ភដល់ជនបរទេសដែលរស់នៅក្នុងតំបន់ ហើយសង្ឃឹមថាប្រជាជនវៀត ណាមជាច្រើននឹងទទួលបានការផ្តល់ប្រឹក្សាបន្ថែមទៀតតាមរយៈមជ្ឈមណ្ឌលនេះផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ