ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយអ្នកនេសាទស្ដីអំពីគោលនយោបាយសំណងការខូចខាត

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយអ្នកនេសាទស្ដីអំពីគោលនយោបាយសំណងការខូចខាត - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយអ្នកនេសាទស្ដីអំពីគោលនយោបាយសំណងការខូចខាត

(VOV)_នារសៀលថ្ងៃទី៣០តុលា ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh​
មាន​ជំនួបសន្ទនាជាមួយអ្នកនេសាទ ឃុំCanh Duong ស្រុក Quang Trach ខេត្ត ​Quang
 Binh (ភាគកណ្ដាលវៀតណាម) ស្ដីអំពីគោលនយោបាយសំណង​ការខួច​ខាត​វិបត្តិបំ
ពុលបរិស្ថានសមុទ្រ ដោយ Formosa Ha Tinh បន្តឡើង។ ​ឧបនាយករដ្ឋ​មន្ត្រី​លោក 
Truong Hoa Binh បានចែករំលែកការលំបាក​​ ដោយវិបត្តិបំពុលបរិស្ថានសមុទ្រ​ ចំ
ពោះជីវភាពរស់នៅរបស់ប្រជាជន នៅខេត្តចំនួន៤នៅភូមិភាគកណ្ដាលវៀតណាម​
និយាយរួម និងប្រជាជននៅឃុំ Canh Duong ​និយាយ​ដោយឡែក។ ឧបនាយក​រដ្ឋមន្ត្រី​
បានអះអាងថា៖រដ្ឋាភិបាល នាយករដ្ឋ​មន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំគ្រប់ក្រសួង ​ស្ថា
ប័ន និងតំបន់អនុវត្តគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទស្ថិរភាពជីវភាព​រស់នៅ
ជាជំហាន់ៗ។ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានទទួលយកមតិ​ និងសំ
ណូលពរបរស់ប្រជាជននៅឃុំ Canh Duong ហើយស្នើអោយក្រសួង ស្ថាប័ន​ពិនិត្យមើល
និងបំពេញបន្ថែមមុខសញ្ញា និងបរិមាណសំណង ដើម្បីធានាសមភាព និងមិនទុក
អោយមុខសញ្ញាណាមួយខ្វះទេព្រមទាំងធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅឃុំជាប់សមុទ្រ
ទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ