ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសម្តែងការគួរសមប្រធានសភាជាន់ទាបអ៊ីតាលី

(VOVWORLD) - នាថ្ងៃទី ១៨ តុលា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបអ៊ីតាលី លោក Roberto Fico ។
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសម្តែងការគួរសមប្រធានសភាជាន់ទាបអ៊ីតាលី - ảnh 1ទិដ្ឋភាពនៃជំនួប 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ភាព ជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ តាំងពីនយោបាយរហូតដល់ការទូតនិងពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអ៊ីតាលីនឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមសក្តានុពលនិងភាពរឹងមាំនៃប្រទេសទាំងពីរខិតខំនាំមកនូវពាណិជ្ជកម្មទ្វេភាគីឡើងទៅដល់ ៦ ពាន់ លានដុល្លារអាមេរិក។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើររដ្ឋសភា អ៊ីតាលីគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។

ចំណែកលោក Roberto Fico ប្រធានសភាជាន់ទាបអ៊ីតាលី បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិដែលវៀតណាមទទួលបាន។ ប្រធានសភាជាន់ទាបអ៊ីតាលីបានយល់ព្រមជាមួយនឹងឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ Truong Hoa Binh អំពីភាពចាំបាច់ នៃការបង្កើនការជួបប្រាស្រ័យ រវាងប្រទេសទាំងពីរនិងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងអះអាងថា អ៊ីតាលីត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ដូចជានៅក្នុងវិស័យដទៃទៀតដូចជាសុខាភិបាល ទេសចរណ៍និងការអប់រំដើម្បីផ្តល់ផលប្រយោជន៍ល្អបំផុតដល់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ