ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ទៅសួរសុខទុក្ខនិងជួនអំណោយចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Ninh Thuan

(VOVWORLD) -នាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឧប នាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខនិងជូនអំណោយចំពោះវីរៈអ្នកម្តាយវៀត ណាម គ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅទូទាំងខេត្ត Ninh Thuan ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ។
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ទៅសួរសុខទុក្ខនិងជួនអំណោយចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Ninh Thuan - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh អញ្ជើញទៅសួរសុខទុក្ខនិងជួន អំណោយចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Ninh Thuan 

នៅទីនេះ លោក Truong Hoa Binh បានអញ្ជើញសំណេះ សំណាលជាមួយវីរៈអ្នកម្តាយវៀតណាម លើកទឹកចិត្តគ្រួសារគោល នយោបាយ គ្រួសារក្រីក្រលើទូទាំងខេត្ត បន្តជំនះពុះពារ ស្ថិរភាពជីវ ភាពរស់នៅ ដើម្បី រួចផុតពីភាពក្រីក្រយ៉ាងឆាប់ៗ។ លោក Truong Hoa Binh ក៏បានវាយតម្លៃខ្ពស់ ចំពោះ រាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចតំបន់ ក្នុងការបញ្ជាណែនាំ គ្រប់គ្រងដើម្បីនាំ សេដ្ឋកិច្ចសង្គមរបស់ខេត្តឲ្យមានការរីកចំរើនឡើងកម្រិតថ្មី ហើយជីវភាពរស់នៅរបស់ប្រជាជនមានការកែលំអពីមួយថ្ងៃទៅមួយថ្ងៃ។

        ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានជូនអំណោយចំនួន៥០កញ្ចប់ចំពោះវីរៈអ្នកម្តាយ ១៣រូប និងយុទ្ធជនពិការ ចំនួន១២រូប រួមទាំងគ្រួសារគោលនយោបាយ គ្រូសារជនជាតិភាគតិចនៅខេត្ត Ninh Thuan ចំនួន២៥គ្រួផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ