ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុង Can Tho និងខេត្ត Tra Vinh

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកញ្ញា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជួបធ្វើការជាមួយទីក្រុង Can Tho និងខេត្ត Tra Vinh ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុង Can Tho និងខេត្ត Tra Vinh - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តត្រាវិញ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩  ពោលគឺ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនិងខេត្តកំពុងដំណើរការផលិតកម្មឡើងវិញ។ ឧប នាយករដ្ឋមន្ត្រីលោក Vu Duc Dam បានក្រើនរំលឹកថា នៅពេលដែលអាជីវកម្មនៅខេត្តត្រាវិញវិលត្រលប់មកដំណើរការរោងចក្រនិងសហគ្រាសឡើងវិញ ត្រូវធានាឱ្យបាននូវលក្ខណៈវិនិច្ឆ័យ “បៃតង ៣” (រោងចក្របៃតង កន្លែងស្នាក់នៅបៃតងនិងកម្មករបៃតង)។ កម្មករដែលវិល ត្រឡប់មកធ្វើការវិញនឹងត្រូវបានធ្វើតេស្តអង់ទីហ្សែនយ៉ាងរហ័សសម្រាប់ជំងឺ SARS-CoV-2 ផង ដែរ។

មុននេះ នៅរសៀលថ្ងៃទី ១៨ ខែកញ្ញាដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបធ្វើការជាមួយទីក្រុង Can Tho ស្តីពីការការពារនិងទប់ស្កាត់ជំងឺកូវីដ ១៩។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការគ្រប់គ្រងជំងឺ។ ថ្វីត្បិតតែ ស្ថានភាពជំងឺរាតត្បាតនៅទីក្រុង Can Tho នៅតែមានភាពស្មុគស្មាញ ប៉ុន្តែនាពេលខាងមុខ ទីក្រុងត្រូវការបន្តបង្កើនល្បឿននៃការធ្វើតេស្តពិនិត្យសហគមន៍ដោយប្រេកង់កាន់តែក្រាស់ជាង។ យ៉ាងណាមិញ មូលដ្ឋានត្រូវតែពន្លឿនការធ្វើតេស្តរកអ្នកឆ្លងកូវីដ ១៩ ដើម្បីបំបែកករណី F0 មិនឲ្យឆ្លងក្នុង សហគមន៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ