ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖ បញ្ញាសិប្បនិមិត្តចាំបាច់ត្រូវចូលដំណើរការឱ្យបានឆាប់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់គ្រប់ផ្នែកទាំងអស់

(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងដំណើរការអនុវត្តន៍បញ្ញាសិប្បនិមិត្តក្នុងជីវភាព ព្រោះធនធានមនុស្ស AI របស់វៀតណាមនៅខ្វះខាតនៅឡើយ។
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖ បញ្ញាសិប្បនិមិត្តចាំបាច់ត្រូវចូលដំណើរការឱ្យបានឆាប់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់គ្រប់ផ្នែកទាំងអស់ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី 

នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាម (AI4VN) បានប្រព្រឹត្តទៅដោយប្រធានបទ “AI ស្តារសេដ្ឋកិច្ចឡើងវិញ កំណត់រូបរាងអនាគត”។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងដំណើរការអនុវត្តន៍បញ្ញាសិប្បនិមិត្តក្នុងជីវភាព ព្រោះធនធានមនុស្ស AI របស់វៀតណាមនៅខ្វះខាតនៅឡើយ ការបណ្តុះបណ្តាលមិនទាន់អាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេសនៅវៀតណាម។ យោងតាមឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam តម្រូវការផ្សព្វផ្សាយគោលគំនិត ចាំបាច់ត្រូវតែមានវិធីសាស្ត្រអភិក្រមយ៉ាងឆាប់ ត្រូវមានការយល់ដឹងអំពី AI មិនត្រឹមតែក្នុងវិស័យព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឧស្សាហកម្ម ... ប៉ុណ្ណោះទេ ថែនទាំងមានវិស័យជាច្រើនទៀតផងដែរ។  

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មានការតាំងពិព័រណ៍ផលិតផល និងដំណោះស្រាយដែលអនុវត្តន៍បច្ចេកវិទ្យា AI ក្នុងជីវភាព និងការផលិតរបស់សហគ្រាស; ពានរង្វាន់ ជ្រើសរើសផលិតផលប្រើប្រាស់បញ្ហាសិប្បនិមិត្ត (AI Awards 2022) ដោយគោលបំណងលើកតម្កើងផលិតផល និងដំណោះស្រាយឆ្នើមដែលអនុវត្តន៍បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ