ឧបនាយករដ្ឋមន្ត្រីលោក VuongDinh Hue ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចនៅបែលហ្សីក
(VOVWORLD) -ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រប៊ែលហ្សីក និងសហ ភាពអឺរ៉ុប នាថ្ងៃទី ១៧ កញ្ញា ឧបនាយករដ្ឋមន្ត្រីលោក VuongDinh Hue បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ចមួយចំនួននៅទីក្រុង Antwerp និង Ostende ប្រទេសបែលហ្សីក។
ឧបនាយករដ្ឋមន្ត្រីលោក VuongDinh Hue ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចនៅបែលហ្សីក |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រប៊ែលហ្សីក និងសហភាពអឺរ៉ុប នាថ្ងៃទី ១៧ កញ្ញា ឧបនាយក រដ្ឋមន្ត្រីលោក VuongDinh Hue បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ចមួយចំនួននៅទីក្រុង Antwerp និង Ostende ប្រទេសបែលហ្សីក។ នៅទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន Rent-A-Port Group នៅទីក្រុងកំពង់ផែ Antwerp គណៈប្រតិភូដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក VuongDinh Hue បានថ្នាក់ដឹកនាំក្រុមហ៊ុនឧទ្ទេសនាមអំពីរូបសន្ឋានវិនិយោគប្រកបដោយជោគជ័យរបស់ក្រុមហ៊ុន។ នៅវៀតណាមក្រុមហ៊ុនបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong អនុវត្តជោគជ័យគំរោងការណ៍អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម Dinh Vu/ Deep-C នៅទីក្រុង Hai Phong។ ដោយមានជោគជ័យនោះ នាពេលខាងមុខនេះ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបៃតង់នៅ Hai Phong និង Quang Ninh ដោយប្រមូលផ្តុំទៅលើគំរោងការណ៍បច្ចេកវិទ្យាខ្ពស់និងថាមពលកកើតឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណះងាយស្រួល សំរាប់សហគ្រាសនិយាយរួម និងក្រុមហ៊ុន Rent-A-Port Group និយាយដោយឡែក ពង្រីកការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ក៏ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ក៏បានទៅសាកសួរសុខទុក្ខ ជួបប្រាស្រ័យជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក និងតំណាង សហគមន៍ ជនវៀតណាមនៅបែលហ្សីកផងដែរ៕