ឧបនាយករដ្ឋមន្ត្រីលោកVuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាទេសចរណ៍ Sam Son

ឧបនាយករដ្ឋមន្ត្រីលោកVuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាទេសចរណ៍ Sam Son - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោកVuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាទេសចរណ៍ Sam Son

        (VOV)_នាយប់ថ្ងៃទី២២មេសា នៅ Sam Son ខេត្ត Thanh Hoa បាន​ប្រព្រឹត្តទៅ” មហោស្រព  ១១០ឆ្នាំ ទេសចរណ៍ Sam Son” បើកពិធីបុណ្យ​ទេសចរណ៍២០១៧ និងប្រកាសសេចក្ដីសម្រេចចិត្តទទួលស្គាល់ទីរួមខេត្ត Sam Son ក្លាយទៅជាទីក្រុងចំណុះខេត្ត Thanh Hoa ។​ ថ្លែងមតិនៅទីនេះ ​ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

        “ ក្នុងរយៈពេលខាងមុខនេះ ខេត្ត Thanh Hoa ត្រូវយកចិត្តទុកដាក់បង្កើត​ផលិត​ផលទេសចរណ៍ពិសេសដោយឡែក ដើម្បីបង្កើតឡើងពាណិជ្ជសញ្ញារបស់ខ្លួន។ ខេត្ត និងទីក្រុង Sam Son ត្រូវបង្កើនការទាក់ទាញវិនិយោគ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទេចរណ៍ ​​និង​យកចិត្តទុកដាក់បណ្ដុះបណ្ដាប្រភពធនធាន​មនុស្ស កសាងបរិយាកាស​ទេសចរណ៍ អារិយធម៌ ដើម្បីបង្កើនកម្លាំងទាក់ទាញ​ចំពោះភ្ញៀវទេសចរ។ Thanh Hoa ត្រូវខំប្រឹងប្រែងក្លាយទៅជាមណ្ឌលទេសចរណ៍​ជាតិ រួមចំណែកជំរុញផ្នែកទេសចរណ៍​វៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ នាឆ្នាំ ២០២០៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ