ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai ទៅសាកសួសុខទុកនិងបំពេញការងារនៅខេត្ត Ben Tre
នាថ្ងៃទី ១៥ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានទៅសាកសួសុខ
ទុកនិងបំពេញការងារនៅខេត្ត Ben Tre ភាគខាងត្បូង វៀតណាម។ថ្លែងមតិក្នុងជំនួប
ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ឧបនាយករដ្ឋមន្ត្រី បញ្ជាណែនាំថា៖ ខេត្ត Ben Tre ត្រូវ
វិនិយោគចូលក្នុងឧស្សាហកម្មកែច្នៃ ធ្វើឲ្យការផលិត កសិកម្មទទួលតំលៃខ្ពស់ជាង
ទន្ទឹមនឹងនោះខេត្តត្រូវយកចិត្តទុកដាក់ដល់ការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ
និងសេដ្ឋកិច្ចចម្ការ ឲ្យខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រីក៏ក្រើនរំលឹកថ្នាក់ដឹក
នាំខេត្ត យកចិត្តទុកដាក់ដល់គោលដៅធានា សុខុមាលភាពសង្គមនិងការពារបរិស្ថាន ដើម្បីអភិវឌ្ឍន៍ចេរីភាព៕