ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានជួមជាមួយឧបនាយករដ្ឋមន្ត្រីចិន Li Keqiang


តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅចិន Xuan Dan ឲ្យដឹងថា៖ នា
រសៀលថ្ងៃទី ៣១​ មិនាក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ ដែល
ប្រព្រឹត្តទៅនៅ Hainan (ចិន) ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានជួម
ជាមួយ ឧបនាយករដ្ឋមន្ត្រីចិន Li Keqiang។ ឧបនាយករដ្ឋមន្ត្រី Li Keqiang វាយតំលៃ
ខ្ពស់ចំពោះ ការដែល ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ដឹកនាំគណៈប្រតិភូរដ្ឋាភិ
បាលវៀតណាម ចូលរួមសន្និសីទប្រចាំឆ្នាំ Boao ២០១២ ចាត់ទុក នេះគឺជាសក្ខីភាព១
នៃការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះការជំរុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចក្នុងតំបន់ និយាយរួម និងទំនាក់ទំនងសហប្រតិ បត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វៀតណាម-ចិន និយាយដោយឡែក។ ឧបនាយករដ្ឋមន្ត្រី Li Keqiang បានអះអាងថា៖ រដ្ឋាភិបាលចិន យកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនង ជិតខាងមិត្ត
ភាពនិងសហប្រតិបត្តិការមានផលប្រយោធន៍ដូចគ្នា ជាមួយវៀតណាមលើគ្រប់ វិស័យ ឲ្យខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និង ឧបនាយករដ្ឋមន្ត្រី Li
Keqiang បានឯកភាពត្រូថា៖ រក្សារនិងពង្រីកតួនាទីដ៏សំខាន់របស់ គណៈកម្មាធិការ
ទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ជំរុញបណ្ដាក្រសួង បណ្ដា
ផ្នែកទាក់ទិន កំណត់និងចុះហត្ថលេខាលើបណ្ដាគំរោងការណ៍ ក្នុងក្របខ័ណ្ឌរៀបចំ ផែនការសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន ដំណាក់កាល ២០១១
-២០១៥ដើម្បីលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែ
ចីរេភាពថែមទៀត។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានជួមជាមួយឧបនាយករដ្ឋមន្ត្រីចិន Li Keqiang - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានជួមជាមួយ ឧបនាយករដ្ឋមន្ត្រីចិន Li Keqiang។ (Image: baodientu.chinhphu.vn)

ស្តីពីបញ្ហានៅលើសមុទ្រ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ភាគីទាំង២ត្រូវអនុវត្តត្រឹមត្រូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២និង
ការព្រម ព្រៀងបណ្ដាគោលការណ៍សារវ័ន្ត ដោះស្រាយបញ្ហានៅលើសមុទ្ធវៀតណាម
-ចិន ដើម្បីដោះស្រាយសមរម្យជំលោះនិងបញ្ហានានា ដែលកើតមានឡើងនៅលើ
សមុទ្រ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើភាគីចិន ដោះលែងនាវានេ
សាទត្រីនិង អ្នាកនេសាទវៀតណាមចំនួន ២១​ នាក់ ដែលកំពុងត្រូវភាគីចិនចាប់
ឃុំខ្លួន និងមិនមានបណ្ដា សកម្មភាព ដែលធ្វើឲ្យស្ថានភាព នៅសមុទ្រខាងកើត កើតស្មុកស្មាញថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ