ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសគុយបា

(VOVWORLD) - នាថ្ងៃទី ២៩ មិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស គុយបា លោក Bruno Rodriguez ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គ លេខាបក្ស វៀតណាម លោក Nguyen Phu Trong ។
 ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសគុយបា - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសគុយបា 

 ក្នុងជំនួបនេះភាគីទាំងពីរបានអះអាងនូវឆន្ទៈរបស់ខ្លួនក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីជម្រុញការអនុវត្តនូវលទ្ធផលដ៏សំខាន់ដែលសម្រេចបានក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់គុយបាលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  ព្រមទាំង ឯកភាពគ្នាបន្តបង្កើនទំនាក់ទំនងភាតរភាពជាប្រពៃណី និង ពិសេស  វៀតណាម - គុយបា ឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព នាពេលខាងមុខ។

ភាគីទាំងពីរបានចែករំលែកគោលជំហររៀងៗខ្លួនក្នុងការដោះស្រាយជម្លោះអំពី អធិបតេយ្យភាពដោយសន្តិវិធីដោយ មិនប្រើកម្លាំង ឬគំរាមកំហែងប្រើកម្លាំង និងគោរពច្បាប់អន្ដរជាតិនិងអនុសញ្ញារបស់អង្គការសហប្រជាជាតិដែល ពាក់ព័ន្ធនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ