ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Ca Mau

នារសៀលថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម
Vu Van Ninh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះ
បដិវត្តន៍ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu
Van Ninh បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលចងចាំគុណបំណាច់នៃបណ្ដាយុទ្ធជន
ពលីយុទ្ធជនពិការ អតីតយុទ្ធជន គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ នៅខេត្ត  
Ca Mau ក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករជសេរីភាពនៃមាតុប្រទេស។ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់លើកកំពស់ជីវភាពខាងសម្ភារៈនិងស្មាររីរបស់គ្រួសារ
គោលនយោបាយ អ្នកមានគុណូបការៈចំពោះបដិវត្តន៍ក្នុងទូទាំងប្រទេស និយាយរួម
និងនៅខេត្ត Ca Mau និយាយដោយឡែក។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន
ស្នើបក្សភាគ រដ្ឋអំណាចខេត្ត Ca Mau ត្រូវជំរុញបណ្ដាសកម្មភាពសង្គម តបស្នង
សងគុណ តទៅទៀត ដើម្បីការងារថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តឲ្យកាន់
តែល្អ ថែម ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ