ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ទៅដំណើរទស្សនកិច្ចនៅអាមេរិក
VOV WORLD -  
(VOV WORLD) /  
(VOV world) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី ៩ កុម្ភៈ (តាមម៉ោង
តំបន់) ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh នឹងជួប ជាមួយមន្ត្រីរបស់រដ្ឋសភា
អាមេរិក, ធនាគាពិភពលោក, និងមូលនិធិអន្តរជាតិជាដើម។ មុននោះ ថ្ងៃទី ៨ កុម្ភៈ
(តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានមកសាកសួសុខទុក្ខ កម្មាភិបាល
បុគ្គលិក របស់ស្ថាទូតវៀតណាមប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន(អាមេរិក)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ ចំពោះបណ្ដាសកម្មភាពរបស់ស្ថាទូតវៀតណាម
និងស្ថាប័នតំណាង វៀតណាមប្រចាំនៅអាមេរិក។
|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh (Internet) |
ឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា៖ ស្នាដៃនេះបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ទំនាក់
ទំនង សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសះវៀតណាមកំពុង
អនុវត្តរៀបចំរចនាសម្ព័ន្ធខឿនសេចដ្ឋកិច្ចឡើងវិញ។ តាម ឧបនាយករដ្ឋមន្ត្រី Vu Van Ninh
ឲ្យដឹងថា៖ ប្រភពវិនិយោគពីអាមេរិកគឺធំធែងណាស់ និងវៀតណាមត្រូវមានបណ្ដាវិធានការ
ទាក់ទាញទុនវិនិយោគ ប្រកបមានប្រសិទ្ធភាពថែមទៀត។ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើ ស្ថាទូតនិងស្ថាប័នតំណាងវៀតណាមនានា ប្រចាំនៅអាមេរិក ត្រូវអនុវត្តការងារកិច្ចការ
បរទេសប្រជាជន យកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនង រវាងជនវៀតណាមនៅ
ឯបរទេស ជាមួយជនរួមជាតិក្នុងប្រទេស ឲ្យខ្លាំងក្លាថែមទៀត៕
VOV WORLD
-VOV WORLD