ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai៖ ក្រសួង ស្ថាប័ន និងមូលដ្ឋានជំរុញយ៉ាងសកម្មនូវការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុងហូជីមិញ នាយកដ្ឋានទូទាត់នៃធនាគាររដ្ឋបានរៀបចំសិក្ខាសាលាស្តីពី “ការតភ្ជាប់ទិន្នន័យ ការទូទាត់ឆ្លាតវៃ ជំរុញការអភិវឌ្ឍសង្គម”។ នេះគឺជាសកម្មភាពនៅក្នុងកម្មវិធី ទិវាមិនប្រើប្រាស់សាច់ប្រាក់ ទី ១៦ ខែមិថុនាឆ្នាំ២០២៣។
ប្រតិភូចូលរួមពិភាក្សាអំពីការតភ្ជាប់ទិន្នន័យយ៉ាងស៊ីជម្រៅ។ រូបថត៖ Minh Hanh/VOV |
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ អ្នកគ្រប់គ្រងនិងសហគ្រាសបានពិភាក្សាអំពីតួនាទីនិងភាពចាំបាច់នៃការតភ្ជាប់ទិន្នន័យក្នុងការទូទាត់ឆ្លាតវៃ ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីអត្ថប្រយោជន៍ និងស្វែងរកដំណោះស្រាយបន្ថែមទៀតដើម្បីឆ្ពោះទៅរកសង្គមមិនប្រើសាច់ប្រាក់។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖ “រហូតមកដល់ពេលនេះ អត្រាជនមានអាយុពេញវ័យនៅវៀតណាមដែលមានគណនីទូទាត់នៅធនាគារសម្រេចបានជាង ៧៤,៦%។ ល្បឿនកំណើនប្រចាំឆ្នាំនៃបណ្តាញទូទាត់ចល័ត និង QRកូដ សម្រេចបានជាង ១០០%; សន្ទស្សន៍ជាច្រើនបានសម្រេចនិងលើសពីគោលដៅដែលបានកំណត់ នៅក្នុងផែនការផ្លាស់ប្តូរឌីជីថលរបស់វិស័យធនាគារ៖
ឧបនាយករដ្ឋមន្ត្រី Le Minh Khai ថ្លែងមតិក្ងនុសិក្ខាសាលា។ រូបថត៖ Tuoi Tre |
“ខ្ញុំវាយតម្លៃខ្ពស់ចំពោះវិស័យធនាគារដែលបានសកម្ម សិក្សាស្រាវជ្រាវផ្សព្វផ្សាយ និងស្នើឱ្យមានយន្តការគោលនយោបាយស្តីពីការផ្លាស់ប្តូរឌីជីថល ជំរុញការទូទាត់មិនប្រើប្រាស់សាច់ប្រាក់; វាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធរបស់ក្រសួងស្ថាប័ន និងមូលដ្ឋាន; ការចូលរួមចំណែកដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មាន កសាងទម្លាប់មិនប្រើប្រាស់សាច់ប្រាក់ ជួយឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការទូទាត់មិនប្រើប្រាស់សាច់ប្រាក់”៕