ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអេស្ប៉ាញ
(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមីនា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានជួបសន្ទនាជាមួយប្រធាន សភាជាន់ទាប លោកស្រី Meritxell Batet ដោយចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅអេស្ប៉ាញ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអេស្ប៉ាញ លោកស្រី Meritxell Batet។ (រូបថត៖ VGP) |
លោកស្រី Meritxell Batet បានអះអាងថា អេស្ប៉ាញជានិច្ច កាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងសហប្រតិបត្តិ ការពហុវិស័យជាមួយវៀតណាម ក៏ដូចជាទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម ជាពិសេសនៅពេលដែល អេស្ប៉ាញធ្វើជាប្រធានសហភាពអឺរ៉ុបប្ដូរវេនក្នុងឆមាសទី២នៃឆ្នាំនេះ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំង ហើយប្តេជ្ញាចិត្តរួមជាមួយអេស្ប៉ាញលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រឆ្ពោះទៅអនាគតរវាងប្រទេសទាំងពីរ ឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអេស្ប៉ាញជំរុញ សភានៃប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)។
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិ ការនៅវេទិកាពហុភាគីដូចជាសហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-អឺរ៉ុប (ASEP); ជំរុញសសរស្តម្ភ វិនិយោគ-ពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលនានាដូចជា៖ វប្បធម៌ កីឡា ទេសចរណ៍ ការអប់រំ-បណ្តុះ បណ្តាល ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហើយរួមគ្នាឆ្លើយតបនឹង បញ្ហាសកលនានាដូចជា៖ សន្តិសុខស្បៀងអាហារ ការប្រែប្រួលអាកាសធាតុ។ លោកស្រីប្រធានសភាជាន់ទាបអេស្ប៉ាញនឹងគាំទ្រដើម្បីឲ្យគណៈកម្មាធិការអឺរ៉ុប (EC) ឆាបដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម។
ចែករំលែកទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ភាគីទាំងពីរ បានបញ្ជាក់នូវការគាំទ្រចំពោះការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។
នារសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានជួប សំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅអេស្ប៉ាញ៕