ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សុក្រឹត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែកប្រេងឧស្ម័ន

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានស្នើ ឲ្យ PVN ត្រូវតែក្លាយទៅជាផ្នែកសេដ្ឋកិច្ចបច្ចេកទេសព្រមៗគ្នា។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សុក្រឹត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែកប្រេងឧស្ម័ន - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ៦ខែមករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០ របស់សម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នជាតិវៀតណាម (PVN) នោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានស្នើ ឲ្យ PVN ត្រូវតែក្លាយទៅជាផ្នែកសេដ្ឋកិច្ចបច្ចេកទេសព្រមៗគ្នា។ លោកបានថ្លែងថា៖

“ខ្ញុំស្នើឲ្យ PVN ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ស្ថេរភាព និងប្រសិទ្ធភាព ជាពិសេសគឺគម្រោងសំណង់ប្រេងឧស្ម័នត្រូវទទួលបានលទ្ធផលខ្ពស់ ពោលគឺ លទ្ធផលឆ្នាំ ២០២០ ត្រូវខ្ពស់ជាងឆ្នាំ២០១៩។ ទីពីរ គឺត្រូវបង្កើនការរុករក និងធ្វើអាជីវកម្ម ដើម្បីរក្សាបរិមាណផល និងបង្កើនការផ្ទុកបម្រុងប្រេង ឧស្ម័ន។ ទីបីគឺពន្លឿនគម្រោងដ៏សំខាន់ៗរបស់ផ្នែកប្រេង ឧស្ម័នផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ