ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម ត្រូវធានាការផ្គត់ផ្គង់ធ្យូងសម្រាប់ខឿនសេដ្ឋកិច្ចឲ្យគ្រប់គ្រាន់

(VOVWORLD) -នេះគឺជាគោលដៅដ៏សំខាន់មួយរបស់ TKV ក្នុងឆ្នាំ២០១៩ ដែលត្រូវបានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនលើកឡើងនៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម ត្រូវធានាការផ្គត់ផ្គង់ធ្យូងសម្រាប់ខឿនសេដ្ឋកិច្ចឲ្យគ្រប់គ្រាន់  - ảnh 1 សន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ របស់ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម 

សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូង រ៉ែវៀតណាម (TKV) នឹងអនុវត្តន៍គម្រោងការណ៍រៀបចំរចនាសម្ព័ន្ធសម្ព័ន្ធក្រុមហ៊ុន TKV ឡើងវិញ ដំណាក់កាល ២០១៧ - ២០២០ តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាមដោយផ្តោតលើការផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា ជំរុញយន្តកម្ម ស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនផលិតភាព បន្ថយការចំណាយ លើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ផលិតផល ធានាកំណើនប្រកបដោយប្រសិទ្ធភាព និងចីរភាព។ នេះគឺជាគោលដៅដ៏សំខាន់មួយរបស់ TKV ក្នុងឆ្នាំ២០១៩ ដែលត្រូវបានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនលើកឡើងនៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ នាថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថាដើម្បីរូមចំណែកសម្រេចគោលដៅ ឆ្នាំ ២០១៩ និងអនុវត្តន៍ភារកិច្ចនយោបាយរបស់ប្រទេសជាតិនោះ TKV ត្រូវធានាបរិមាណធ្យូងឲ្យបានគ្រប់គ្រាន់តាមកិច្ចសន្យាដែលបានចុះហត្ថលេខា។ ទន្ទឹមនឹងនេះ TKV ត្រូវអនុត្តន៍ល្អនូវភារកិច្ចជាកម្លាំងចលករ និងជាអ្នកបញ្ជា ដើម្បីធានាធ្យូងឲ្យបានគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ច និងសង្គមនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ