ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ធ្វើការជាមួយខេត្ត Vinh Phuc អំពីការបង្ការនិងទប់ស្កាត់ការរាតត្បាតវីរុស nCoV

(VOVWORLD) - នាថ្ងៃទី ១០ ខែកុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បានអញ្ជើញជួបធ្វើការជាមួយខេត្ត Vinh Phuc ស្តីពីស្ថានភាពអនុវត្តកិច្ចការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺនេះ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ធ្វើការជាមួយខេត្ត Vinh Phuc អំពីការបង្ការនិងទប់ស្កាត់ការរាតត្បាតវីរុស  nCoV - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ថ្លែងក្នុងពិធី (រូបថត៖ TTXVN)

នាបច្ចុប្បន្ននេះ មានករណីវិជ្ជមានសរុបចំនួន ៩ ចំពោះវីរុស nCoV។ នៅក្នុងជំនួបការងារនេះ លោកឧបនា យករដ្ឋមន្ត្រី បានក្រើនរំលឹកដល់បណ្តាខេត្តនានា បន្តគ្រប់គ្រងឲ្យបានប្រសិទ្ធភាពនៅតំបន់ឆ្លងមេ រោគនេះ ដើម្បីកុំឱ្យឆ្លងរីករាល ដាលជំងឺយ៉ាងទូលំទូលាយថែមទៀតផង ដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងបង្កើតក្រុមការងារមួយប្រចាំនៅខេត្ត Vinh Phuc ដើម្បីជួយឧបត្ថម្ភគាំទ្រនិង ផ្គត់ផ្គង់សម្ភារៈពេទ្យក៏ដូចជាផ្តល់ជំនាញបច្ចេកវិទ្យាជាដើម សំដៅបង្ការនិងប្រឆាំងនឹងការរាតត្បាតជំងឺនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ