ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញចូលរួមសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid 19
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទអនឡាញស្ដីពីការអនុវត្តន៍ការងារសុខាភិបាលឆ្នាំ ២០២០ និងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid 19។
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យក្រុមការងារពិសេសចងក្រងកូនសៀវភៅណែនាំអំពីវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid 19 និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ដោយសង្កត់ធ្ងន់ថាប្រទេស វៀតណាមមានយុទ្ធនាការចាប់ផ្ដើមពីដំបូងដោយ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យប្រព័ន្ធទាំងមូលបន្តទប់ ទល់នឹងជំងឺប្រកបដោយប្រសិទ្ធភាព និងបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺ ជាពិសេសគឺប្រជាជនគ្រប់រូបត្រូវចូលរួមការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid 19 នេះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេល ១១ ថ្ងៃកន្លងទៅ វៀតណាមមិនបានរកឃើញករណីឆ្លង វីរុស កូរ៉ូណាប្រភេទថ្មីឡើយ។ ទន្ទឹមនឹងនេះ អ្នកជំងឺ ១៦ នាក់ដែលផ្ទុក Covid 19 បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕