ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញសួរសុខទុក្ខ និងជូនអំណោយសម្រាប់កម្មករ និងពលករនៅខេត្ត Bac Giang
(VOVWORLD) -នាថ្ងៃទី ១១ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយសម្រាប់កម្មករ និងពលករនៅខេត្ត Bac Giang
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញសួរសុខទុក្ខ និងជូនអំណោយសម្រាប់កម្មករ និងពលករនៅខេត្ត Bac Giang |
ក្នុងឱកាសដើមឆ្នាំថ្មី អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយសម្រាប់កម្មករ និងពលករដែលមានស្ថានភាពលំបាកនៅក្រុមហ៊ុនចំកាត់ SJ Teach វៀតណាម (មណ្ឌលឧស្សាហកម្ម Van Trung ស្រុក Viet Yen ខេត្ត Bac Giang) នោះ លោក Vu Duc Dam បានផ្ញើសេចក្ដីជូនពរឆ្នាំថ្មីដល់គណៈដឹកនាំ កម្មាភិបាល បុគ្គលិក និងពលករ ទាំងអស់នៃក្រុមហ៊ុន ប្រសិទ្ធិពរក្រុមហ៊ុនសម្រេចល្អនូវភារកិច្ច និងផលិតចេញផលិតផលជាច្រើន ដែលត្រូវបានអតិថិជនវាយតម្លៃខ្ពស់។
អញ្ជើញទៅទស្សនាក្រុមហ៊ុនភាគហ៊ុន គ្រប់គ្រងគម្រោងនគរ Bac Giang (សង្កត់ My Do ទីក្រុង Bac Giang) នោះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជូនពរដល់កម្មាភិបាល បុគ្គលិក និងពលករទាំងអស់នៃក្រុមហ៊ុន មានសុខភាពល្អ សេចក្ដីសុខ និងទទួលបានស្នាដៃជាច្រើនថែមទៀត ព្រមទាំងផ្ញើសេចក្ដីតបស្នងការដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់កម្មករបរិស្ថាន។ នៅទីនេះ លោក Vu Duc Dam បានសំណេះសំណាល និងជូនអំណោយសម្រាប់កម្មករបរិស្ថាន ដែលកំពុងធ្វើការនៅសង្កាត់ Tran Phu ទីក្រុង Bac Giang។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ គណកម្មាធិការបក្សខេត្ត និងគណកម្មាធិការប្រជាជនខេត្ត Bac Giang ផងដែរ៕