ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងពាណិជ្ជកម្មអ៊ីរ៉ង

(VOVworld) – នាថ្ងៃទី ១៥ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងពាណិជ្ជកម្ម អ៊ីរ៉ង
លោក Mehdi Ghazanfari  ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងពិធី
ទទួលជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុកថា៖ វៀតណាម
និងអ៊ីរ៉ង់ត្រូវអនុវត្តបណ្ដាជំហាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែល
ប្រទេសទាំង ២ មានសក្តានុភាព ជាពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រៅពីនោះ វៀតណាមមានគោលបំណងសហប្រតិបត្តិការជាមួយអ៊ីរ៉ង់នៅបណ្ដាវេទិការអន្តរជាតិ
។ រីឯខ្លួនវិញ រដ្ឋមន្ត្រី Mehdi Ghazanfari សង្ឃឹមថា៖ ប្រទេសទាំង ២ ជំរុញកិច្ចសហ
ប្រតិបត្តិការ ឆ្ពោះទៅគោលដៅលើក កំពស់តំលៃប្រាក់ពាណិជ្ចកម្មទ្វេភាគីឡើង ៥
រយ លាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ