ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ចូលរួមវេទិកា CEO ឆ្នាំ​២០១៩

(VOVWORLD) -លោក Vuong Dinh Hue បានអះអាងថាបក្សនិងរដ្ឋប្រកាន់ខ្ពស់នឹងគោលការណ៍ជំរុញខ្លាំងការផ្ទេរប្ដូររូបសណ្ឋានកំណើនដោយផ្អែកលើការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីលើកម្ពស់ផលិតភាព គុណភាព និងការប្រកួត ប្រជែង នៃខឿនសេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ចូលរួមវេទិកា  CEO ឆ្នាំ​២០១៩ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖http://thoibaotaichinhvietnam.vn) 

នារសៀលថ្ងៃទី ៥ ខែមេសា អញ្ជើញថ្លែងនៅក្នុងវេទិកា CEO ឆ្នាំ២០១៩ដោយប្រធានបទ “សហគ្រាសផ្លាស់ប្ដូរថ្មី ប្រដោយដោយការច្នៃប្រឌិត ពីការត្រិះរិះ ដល់ការធ្វើសកម្មភាព” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ចំពោះ តម្រូវការ បន្ទាន់នៃ ការផ្លាស់ប្ដូរថ្មីអំពីការត្រិះរិះ នោះ សហគ្រាសនីមួយៗត្រូរជាមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងបុព្វហេតុនេះ”។ លោក Vuong Dinh Hue បានអះអាងថាបក្សនិងរដ្ឋប្រកាន់ខ្ពស់នឹងគោលការណ៍ជំរុញខ្លាំងការផ្ទេរប្ដូររូបសណ្ឋានកំណើនដោយផ្អែកលើការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីលើកម្ពស់ផលិតភាព គុណភាព និងការប្រកួត ប្រជែង នៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលកាន់តែកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ពង្រឹងខឿនម៉ាក្រូសេដ្ឋកិច្ច និងបង្កររាល់ លក្ខណៈ ងាយស្រួល សម្រាប់ សហគ្រាស។ លោក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការលោតផ្លោះគឺជាសាររបស់រដ្ឋាភិបាលទៅកាន់ក្រសួង ស្ថានប័ន ខេត្ត ក្រុង និងសហគមន៍សហគ្រាស សំដៅជំរុញសេដ្ឋកិច្ច សង្គមឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាពក៏ដូចជារួមចំណែកជំរុញផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ប្រកដដោយជោគជ័យ។

“សហគ្រាសគប្បីធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ឲ្យទាន់ទេលវេលា ដើម្បីទទួលបាន លទ្ធផលជាក់ស្ដែងអំពីការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតលើវិស័យនីមួយៗ។រដ្ឋាភិបាល និងក្រសួង ស្ថានប័ន ខេត្ត ក្រុងនានាសន្យារួមដំណើរជាមួយសហគ្រាសក្នុងបុព្វហេតុនេះ ដើម្បីអនាគតនៃប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ