ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅប្រេស៊ីល
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីលចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៨ នៅទីក្រុង Sao Paolo នាថ្ងៃទី ៣ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសហគ្រាសនាំមុខរបស់ប្រេស៊ីលដែលមានចាប់អារម្មណ៍លើទីផ្សារ វៀតណាមដូចជាសហព័ន្ធឧស្សាហកម្មប្រេស៊ីល (FIESP) សមាគមពន្លឿន ជលផលប្រេស៊ីល (ABRAPES) ជាដើម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅប្រេស៊ីល |
ណោក្នុងជំនួបទាំងនេះ លោក Vuong Dinh Hue បានជូបដំណឹងអំពីកិច្ចព្រម ព្រៀងសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះជាពិសេសគឺប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនង ទ្វេភាគី។ លោក Vuong Dinh Hue បានអបអរសាទរចំពោះការយកចិត្តទុកដាក់ របស់សហគ្រាសនានា ហើយរដ្ឋាភិបាលវៀតណាមនឹងលើកទឹកចិត្តសហគ្រាសវៀតណាមមកស្វែងរកដៃគូវិនិយោគនិងផលិតកម្មនៅប្រស៊ីលដើម្បីជ្រៀត ចូលទីផ្សារដ៏ធំរបស់ប្រេស៊ីលនិងតាមរយៈនោះចូលក្នុងទីផ្សារ MERCOSUR ផងដែរ ។ ក្នុងឱកាសនេះ លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះតំណាងសមាគមនិងសហគ្រាសប្រេស៊ីលដែលបានបញ្ជូនគណៈប្រតិភូ មកកាន់វៀតណាមដើម្បីស្វែងយល់ទីផ្សារ ហើយជាពិសេសគឺចូលរួមកិច្ចប្រជុំ WEF- ASEAN ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅខែកញ្ញាឆ្នាំ២០១៨៕