ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សពលោកប្រធានហូជីមិញ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សព លោកប្រធានហូជីមិញ
(Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គ
ដំកល់សពលោកប្រធានហូជីមិញដើម្បីរួមមតិអំពីការដាក់អនុវត្តបណ្ដា
សណង់គមនាគមន៍និងសំណង់ធានាសន្តិសុខក្នុងមណ្ឌលនេះ។ ឧបនាយក
រដ្ឋមន្ត្រីបានអះអាងថា៖ ការបើកទូលាយវិថីមួយចំនួន ការជួសជលនិង
បង្កើនរបងសន្តិសុខជុំវិញមណ្ឌលប្រាង្គម្កល់សពលោកប្រធានហូជីមិញ
គឺការចាំបាច់។ ដើម្បីម្ចាស់ការក្នុងការធានាសន្តិសុខសុវត្ថិភាពសំរាប់
មណ្ឌលពោលខាងលើ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ
គណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សពបង្ហើយរាល់វិធានការសហការ
ជាមួយកំលាំងនគរបាលកងទ័ព។ល។ ទន្ទឹមនឹង នោះ លោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ទៀតថា៖ នាឆ្នាំ ២០១៥ ទីលាន Ba Dinh នឹងជាទីកន្លែង
រៀបចំការដង្ហែក្បួន។ ដោយហេតុនេះ គណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់
សពលោកប្រធានហូជីមិញនិងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានទិសដៅ
ស្រាវជ្រាវជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិការការស្រាវជា្រវវិទ្យាសាស្ត្រ សុខាភិបាលដើម្បីអនុវត្តល្អភារកិច្ចដែលត្រូវបានប្រគល់៕