ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានសហព័ន្ធ Keidanren។

        VOV-ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី៥កក្កដា សមាជិក
ការិយាល័យ​នយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan
Phuc និងគណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយប្រធាន សហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (Nippon Keidanren) Hiromasa Yonekura
និងថ្នាក់ដឹកនាំ​នៃ​អង្គការ​នេះ។ នៅទីនេះប្រធាន Yonekura មានក្តីសប្បាយរីក រាយដោយឃើញថាទំនាក់ទំនង​រវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងចង់រួមចំណែកឲ្យដំណើរការ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេស ជាតិរបស់វៀតណាម​តាមរយៈ​ការ​ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដា អង្គភាពអាជីវកម្មជប៉ុននិងដៃគូរវៀតណាម។ លោកសង្ឃឹមថាតាមរយៈដំណើរ ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បណ្ដាអង្គភាពអាជីវកម្ម ជប៉ុននឹងយល់ច្បាស់ជាងអំពី​តម្រូវការរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍សេដ្ឋកិច្ច។ រីឯឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា
រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកដើម្បីជួយ ឧបត្ថម្ភជប៉ុនឆ្លងផុតពីដំណាក់កាលលំបាក។​ ឧបនាយករដ្ឋមន្ត្រីអះអាងថា​
រដ្ឋាភិបាលវៀតណាមជា​និច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន ជប៉ុនរកស៊ីនៅវៀតណាមនិងឲ្យដឹងថាអង្គភាពអាជីវកម្មជប៉ុនភាគច្រើនទទួល
បានជោគជ័យនៅវៀតណាម។ នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានអញ្ចើញចាក​ចេញពីក្រុងតូក្យូត្រឡប់មកប្រទេសវិញបញ្ចប់ ដំណើរទស្សនកិច្ចនៅជប៉ុនប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ