ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស អាមេរិកនិងប្រេស៊ីល
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson |
(VOV)_នៅខាងក្រៅ សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និង
ទើបលេចចេញជួរមុខលើពិភពលោក (G20) កំពុងប្រព្រឹត្តទៅនៅទីក្រុងBonn ( ប្រ
ទេសអាមេរិក) នាថ្ងៃទី១៧ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត
ណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Rex Tillerson។នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ច
សហប្រតិបត្តិការដៃគូលើគ្រប់វិស័យជាមួយអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជា
ជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថាបន្តរក្សាការផ្លាស់ប្តូរគណៈប្រ
តិភូ ជាពិសេសគឺជំនួបប្រាស្រ័យកំពូល។រដ្ឋមន្ត្រីការបរទេស លោក Rex Tillerson មាន
គោលបំណងទៅបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមបណ្ដាសកម្មភាពក្នុង
ក្របខ័ណ្ឌឆ្នាំ APEC 2017 នៅវៀតណាម។
ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ភា
គីទាំងពីរបានឯកភាពរួមសហការជិតស្និទ្ធ រៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-អាមេរិក នាឆ្នាំ២០១៨ ជាពិ
សេសគឺបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បាន
សចរណ៍ ការពារស្មារតីគោរពច្បាប់ នៅតំបន់សមុទ្រ និងសាគរដោះស្រាយជំលោះ
ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះ មានអនុសញ្ញា
អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ( UNCLOS) ១៩៨២។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Jose Serra
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានបង្ហាញថា៖វៀតណាម គោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព
កិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយប្រេស៊ីល ។ ភាគីទាងពីរបានឯកភាព
ចាត់ទុកថា៖ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈ
ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយរវាង
វៀតណាមនិងប្រេស៊ីល ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់មួយលានលានដុល្លារ
អាមេរិក នាឆ្នាំ២០២០៕