ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក |
(VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម
ចូលរួមក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នីតិកាលទី៧១ នៅអាមេរិក នាព្រឹកថ្ងៃទី
២២កញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរ
ទេសអាមេរិក លោក Antony Blinken ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham
Binh Minh បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ និងពិភាក្សានៅ
គ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដែលភាគីទាំង
ពីរយកចិត្តទុកដាក់ដូចគ្នា។រីឯ លោក Antony Blinken បានបង្ហាញក្តីសប្បាយរីករាយ
អំពីការអភិវឌ្ឍន៍ទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងរយៈពេលកន្លងទៅ ហើយចាត់
ទុកថា៖ភាគីទាំងពីរត្រូវបន្តជំរុញជំនួបសន្ទនា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្ដែងថែមទៀត។
ភាគីទាំងពីរចែករំលែក និងវាយតំលៃអំពីស្ថានភាពនយោបាយ សន្តិសុខនៅ
ក្នុងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញដោះស្រាយជំលោះនៅសមុទ្រខាង
កើត ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រ
ជាជាតិ ស្ដីអំពីច្បាប់សមុទ្រ (UNCLOS) 1982 ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ
សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រខាងកើត៕