ឧបនាយករដ្ឋមន្ត្រីវៀតណាម៖ត្រូវម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

ឧបនាយករដ្ឋមន្ត្រីវៀតណាម៖ត្រូវម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម៖ត្រូវម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុអោយទាន់ពេលវេកា

(VOV)_ថ្លែងមតិនៅសន្និសីទ៖ បន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ ការគ្រប់គ្រង
ធនធានទឹកទូទៅតំបន់វាលសណ្ដរទន្លេ Cuu Long នឹងប្រព្រឹត្តទៅនាថ្ងៃ​ទី​២៦ កញ្ញា នៅ
ខេត្ត Ca Mau ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
 ការបំរ៉ែបំរួលបានបង្កនូវការលំបាកសាកល្បងជាច្រើន​ ​ជះឥទ្ធិពលដល់ការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ច ផលិតកម្ម បរិស្ថាន និងជីវ​ភាព​រស់នៅរបស់ប្រជាជន។ ដូច្នេះ 
គ្រប់ក្រសួង ស្ថានប័ន តំបន់និងប្រជាជនត្រូវខំ​ប្រឹងប្រែងស្វែងរកទិសដៅថ្មីសមស្រប
ជាមួយបំរ៉ែបំរួលអាកាសធាតុ។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័ន
តំបន់នៅវាលសណ្ដរទន្លេ Cuu Long ត្រូវបន្តស្រាវជ្រាវ ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព សម្រេចគំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច តភ្ជាប់ជាមួយការរៀប
ចំរចនាសម្ព័ន្ធខឿន​កសិកម្មឡើងវិញ កម្មវិធី គំរោងការណ៍សំរាប់តំបន់វាលសណ្ដរ ទន្លេ
 Cuu Long​ត្រូវឆ្ពោះទៅនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ