ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុប្រធានកិត្តយសក្រុមប្រឹក្សារ Olympic ទ្វីបអាស៊ី
(VOV)_ថ្ងៃទី២៥ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Thien Nhan បានទទួលជួប អនុប្រធានកិត្តិយស ក្រុមប្រឹក្សារ Olympic ទ្វីបអាស៊ី
លោកWei Jizhong ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ តុលា ដើម្បីស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការចលនាទទួលរៀបចំ ការប្រកួតកីឡាទ្វីបអាស៊ី(ASIAD) លើកទី ១៨ នាឆ្នាំ ២០១៩។ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោកNguyen Thien Nhan បានវាយតំលៃខ្ពស់ ការជួយឧបត្ថម្ភរបស់លោក Wei
Jizhong ចំពោះវៀតណាម រៀបចំ Asian Indoor Games 2009 ប្រកបដោយជោគជ័យ និង
ក្នុងរយះពេលខាងមុខនេះ វៀតណាម នឹងទទួលរៀបចំការប្រកួតកីឡាឆ្នេរសមុទ្រ ទ្វីបអាស៊ី លើកទី ៤ ឆ្នាំ ២០១៦ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀត
ណាម)។ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ វៀតណាម បានមានបណ្ដាការវិនិយោគគួរអោយកត់សម្គាល់ និងទទួលបានជោគជ័យនានា ក្នុងមហោស្រព និងការប្រកួតកីឡាផ្សេងៗទៀត។ ពីការជោគជ័យទាំងនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀត
ណាមមានគ្រប់គ្រាន់ប្រភពកម្លាំងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលរៀបចំមហោស្រពកីឡាទ្វីបអាស៊ី (ASIAD ) លើកទី ១៨ ឆ្នាំ ២០១៩ នៅវៀតណាម ។ លោក Wei Jizhong ក៏បានចាត់ទុកថា៖ ការរៀបចំ ASIAD លើកទី ១៨ នៅវៀតណាម មិនត្រឹមតែមានអត្ថន័យអំពីកីឡាប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យនយោបាយជាច្រើនទៀត
ផង។ ជាមួយការត្រៀមរៀបចំយ៉ាងម៉ត់ចត់ លោកជឿជាក់ថា៖ វៀតណាម នឹងដណ្ដើមបានសិទ្ធិទទួលរៀបចំ ASIAD លើកទី ១៨ ប្រកបដោយជោគជ័យ៕
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុប្រធានកិត្តយសក្រុមប្រឹក្សារ Olympic ទ្វីបអាស៊ី (http://www.btv.org.vn/) |