ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុរដ្ឋមន្ត្រីក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននិងទេសចរណ៍ជប៉ុ

ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុរដ្ឋមន្ត្រីក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននិងទេសចរណ៍ជប៉ុ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបអនុរដ្ឋមន្ត្រីក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន
និងទេសចរណ៍ជប៉ុន(http://baodientu.chinhphu.vn)

នារសៀលថ្ងៃទី ២៥ កញ្ញា ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Hoang Trung Hai បានទទួលជួប អនុរដ្ឋមន្ត្រី ក្រសួងដីធ្លី ​ហេដ្ឋារចនាសម្ព័ន្ធ ​គមនាគមន៍  ដឹកជញ្ជូន  និង ទេសចរណ៍ជប៉ុន ដែលកំពុងបំពេញ​ទស្សនកិច្ច ​​ការងារនៅវៀតណាម។ ឧបនាយក
រដ្ឋមន្ត្រី ​ Hoang Trung hai បាន​សម្ដែងគោលបំណងថា៖ រដ្ឋាភិបាលជប៉ុន ក្រសួងដីធ្លី
ហេដ្ឋារចនាសម្ព័ន្ធ ​គមនាគមន៍ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បន្តគាំទ្រ យកចិត្តទុក
ដាក់  ជំរុញកិច្ចសហប្រតិបត្តិការចំពោះបណ្ដាគំរោងការ ដែលថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃ​ប្រទេសទាំងពីរ បានព្រមព្រៀង ដូចជា៖ ផ្លូវគោក កំពង់ផែរ ប្រលានយន្តហោះ ​គំរោង ការណ៍អគ្គីសនីនុយក្លេអ៊ែរ…។ល។ អនុរដ្ឋមន្ត្រី Yoshida Osamu បាន​អះអាងថា៖ ជប៉ុន
ជានិច្ច កាលគោរព ទំនាក់ទំនង សហប្រតិបត្តិការជាមួយ​វៀតណាម។ ការជួយឧបត្ថម្ភ  វៀតណាម ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ ជា​និច្ចកាលជាអាទិភាពមួយ របស់រដ្ឋាភិ
បាលជប៉ុន។ លោក Yoshida Osamu ​បានស្នើថា៖​រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ ​និងបង្កលក្ខណះងាយ​ស្រួល​ជាង​ទៀត​ ដើម្បីបណ្ដាដៃគូ​ នៃប្រទេសទាំងពីរ បន្តកិច្ច សហប្រតិបត្តិការ ជំរុញ​ល្បឿន​នៃគំរោងការធំៗ ដូចជា កំពង់ផែរ Lach Huyen ប្រលាន
យន្តហោះ​ Long Thanh …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ