ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេស
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អង់គ្លេស។ (vietnamplus.vn) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេសតាមសេចក្តីអញ្ចើញ
របស់រដ្ឋាភិបាលអង់គ្លេសនិងអៀកឡង់ខាងជើង នាថ្ងៃទី១៤មេសាឧបនាយករដ្ឋ
មន្ត្រីវៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម
-អង់គ្លេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា
វៀតណាមយកចិត្តទុកដាក់ផ្លាស់ប្តូរថ្មីបរិយាកាសអភិវឌ្ឍន៍និងវិនិយោគចីរភាព
ជានិច្ចកាលចាត់ទុកភាពងាយស្រួលនិងជោគជ័យរបស់អង្គភាពអាជីវកម្មបរទេស
ក្នុងនោះមានអង្គភាពអាជីវកម្មអង់គ្លេសដែលកំពុងរកស៊ីនៅវៀតណាមដូចជាភាព
ងាយស្រួលនិងជោគជ័យរបស់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុក
ថា ការដែលប្រទេសមួយចំនួនក្នុងនោះមានអង់គ្លេសមិនទាន់ទទួលស្គាល់វៀត
ណាមមានខឿនសេដ្ឋកិច្ចទីផ្សារជាឧបស័គ្គដ៏ធំធេងចំពោះវៀតណាមក្នុងដំណើរការ
អភិវឌ្ឍន៍។ លោកបានអំពាវនាវមជ្ឈដ្ឋានអង្គភាពអាជីវកម្មអង់គ្លេសមានឥទ្ធិពល
ដើម្បីរដ្ឋអំណាចអង់គ្លេសគាំទ្របែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងសម្ដែង
ជំនឿជាក់ទៅលើលទ្ធភាពទទួលបាន FTA ទ្វេភាគីវៀតណាម- EUក្នុងឆ្នាំ២០១៤។
នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Vu Van Ninh រួមជាមួយគណៈប្រតិភូបានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅផ្លាក់ដែលឆ្លាក់
ឈ្មោះលោកនៅអាគ៌ា New Zealand House នៅរដ្ឋធានីឡុង៕
-VOVWORLD