ឧបនាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិក
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិក (VOV) |
Vovworld-នាថ្ងៃទី១៩កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅអាមេរិកដើម្បីផ្លាស់ប្តូរអំពីដំណើរការចរចារ
លើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក៏ដូចជាជំរុញទំនាក់ទំនងពាណិជ្ជកម្ម
និងវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួបសន្ទនាជាមួយមន្ត្រីសំខាន់មានឥទ្ធិពលដល់ដំណើរការនិងតុល្យភាពផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងពេលចូលរួម TPP។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran
Quoc Khanh ប្រធានក្រុមចរចារ TPP របស់វៀតណាមបានឲ្យដឹងថា៖
“ក្នុងបណ្ដាជំនួបសន្ទនាទាំងនេះ ឧបនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាម
យកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក យកចិត្តទុកដាក់
ចរចារ TPP ចាត់ទុក TPP ជាដំណោះស្រាយសំខាន់ដើម្បីជំរុញថែមតៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។វៀតណាមប្តេជ្ញារួមជាមួយអាមេរិកនិងភាគីនានាចូលរួមចរចារ
TPP ខំប្រឹងប្រែងដើម្បីសំរេចកិច្ចព្រមព្រៀងនេះ៕”