ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីប្រារព្ធ Festival ជលផលវៀតណាម-Phu Yen ឆ្នាំ២០១៤
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (VPG) |
Vovworld-Festival ជលផលវៀតណាមឆ្នាំ២០១៤និងរំលឹកខួបលើកទី៥៥ទិវាប្រពៃណីនៃផ្នែកជលផលវៀតណាម (ទី១មេសា) បានប្រារព្ធឡើងនាយប់ថ្ងៃទី២៩
មិនានៅទីក្រុង Tuy Hoa ខេត្ត Phu Yen ជាមួយប្រធានបទ “ជលផលវៀតណាម-សមាហរណកម្មនិងអភិវឌ្ឍន៍។”
ថ្លែងមតិនៅពីធីប្រារព្ធឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន
អះអាងថា វៀតណាមជាប្រទេសឆ្នេរសមុទ្រ សេដ្ឋកិច្ចសមុទ្រត្រូវក្លាយទៅជាមុខ
ព្រួញ្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បាន
សង្កត់ធ្ងន់ថា៖
“ក្នុងមហោស្រពនេះមានសកម្មភាពជាច្រើនត្រូវបានរៀបចំដ៏ម៉ត់ចត់និងត្រូវបានប្រជាជនជាច្រើនកុះករចូលរួមជួយជ្រោមជ្រែង។ យើងជឿជាក់ថា ផ្នែកជលផលនឹងបានបន្តកំលាំងច្នៃប្រឌិតនិងប្តេជ្ញាឈានឡើង ខេត្ត Phu Yen និងខេត្តឆ្នេរសមុទ្រនានានឹងមានបន្ថែមប្រភពកំលាំងដើម្បីរួមជាមួយដំបន់នានាក្នុង
ទូទាំងប្រទេសពង្រីកប្រកបដោយប្រសិទ្ធភាពសក្ដានុភាពឧត្តមភាពរបស់ខ្លួន។”
Festival ជលផលវៀតណាមឆ្នាំ២០១៤ ជាមួយប្រធានបទ “ជលផលវៀត
ណាម-សមាហរណកម្មនិងអភិវឌ្ឍន៍” បានប្រព្រឹត្តទីចាប់ពីថ្ងៃទី២៧មិនាដល់ថ្ងៃទី
២មេសានៅខេត្ត Tuy Hoa និងដំបន់ឆ្នេរសមុទ្រនានានៅខេត្ត Phu Yen៕
-VOVWORLD