ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard និងអ្នកជំនាញមកពីសាកលវិទ្យាល័យ Fulbright វៀតណាម
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្វាគមន៍សហរដ្ឋអាមេរិកដែលបន្តវិនិយោគរយៈពេលវែងសម្រាប់សាកលវិទ្យាល័យ Fulbright នៅវៀតណាម ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard និងអ្នកជំនាញមកពីសាកលវិទ្យាល័យ Fulbright វៀតណាម (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យ Thomas Vallely នាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard និងអ្នកជំនាញមកពីសាកលវិទ្យាល័យ Fulbright វៀតណាម។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្វាគមន៍សហរដ្ឋអាមេរិកដែលបន្តវិនិយោគរយៈពេលវែងសម្រាប់សាកលវិទ្យាល័យ Fulbright នៅវៀតណាម ហើយបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រសាកលវិទ្យាល័យ Fulbright ឱ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai មានគោលបំណងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងដៃគូវៀតណាម និងអាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យសន្ទនាគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស អប់រំ និងបណ្តុះបណ្តាលនិយាយដោយឡែក នឹងទទួលបានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាក់ស្ដែងថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យ Thomas Vallely បានឲ្យដឹងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស ដើម្បីជំរុញនិងរៀបចំកម្មវិធីភាពជាអ្នកដឹកនាំប្រតិបត្តិរបស់វៀតណាម (VELP) ក្នុងឆ្នាំ ២០២៤ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅខែមេសាខាងមុខ៕