ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ អតិផរណាត្រូវបានគ្រប់គ្រងទៅតាមគោលដៅដែលបានដាក់ចេញ
(VOVWORLD) - ក្រសួងហិរញ្ញវត្ថុបានកសាងសេណារីយ៉ូអតិផរណា ព្រមទាំងលើកទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងការគ្រប់គ្រង តម្លៃក្នុងឆ្នាំ ២០២៣។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai (រូបថត៖ nhadan.vn) |
នាថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង សម្របសម្រួលតម្លៃឆ្នាំ ២០២២ របស់គណៈកម្មការដឹកនាំសម្របសម្រួលតម្លៃនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ប្រធានគណៈកម្មាធិការដឹកនាំបានចាត់ទុកថា៖ វៀតណាមបានគ្រប់គ្រងអតិផរណាក្រោមកម្រិត ៤% តាមទិសដៅរបស់រដ្ឋសភា និងរដ្ឋាភិបាល ដែលបានដាក់ចេញ ធានាជីវភាពរស់នៅរបស់ប្រជាជន និងលក្ខខណ្ឌផលតិកម្មធាតុចូលសម្រាប់សហគ្រាស។ តាមនោះ ធ្វើជាកម្លាំងចលករជំរុញការស្ដារកំណើនសេដ្ឋកិច្ចនារយៈពេលខាងមុខ។
ក្នុងឆ្នាំ ២០២២ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះសម្ពាធអតិផរណា រដ្ឋាភិបាលបានដឹកនាំក្រសួង ស្ថាប័ន និងខេត្តក្រុងនានារៀបចំអនុវត្តន៍ដំណោះស្រាយម៉ាក្រូសេដ្ឋកិច្ចជាច្រើនដូចជា៖ ធានាការផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមធាតុចូលដ៏សំខាន់ៗនៃផលិតកម្ម ការគ្រប់គ្រងតម្លៃត្រូវបានអនុវត្តន៍ដោយប្រុងប្រយ័ត្ន ការគ្រប់គ្រងតម្លៃសាំងស្របតាមការតម្លៃពិភពលោក ប៉ុន្តែជាមួយនឹងការឡើងតម្លៃទាបជាង ព្រមទាំង ចេញផ្សាយទាន់ពេលវេលាគោលនយោបាយពន្ធ។
នៅក្នុងកិច្ចប្រជុំនេះ ក្រសួងហិរញ្ញវត្ថុបានកសាងសេណារីយ៉ូអតិផរណា ព្រមទាំងលើកទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងការគ្រប់គ្រង តម្លៃក្នុងឆ្នាំ ២០២៣ ផងដែរ៕