ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋ ទូតស្រីលង្កា

(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា នៅទីស្ដីការ ក្រសួងការបរទេសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅ វៀតណាមលោក Walpita Gamage Prasanna ក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋ ទូតស្រីលង្កា - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ Baoquocte.vn)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh មានជំនឿជាក់ថា ការបោះឆ្នោតរដ្ឋសភាស្រីលង្កានាពេលខាងមុខ និងទទួលបានលទ្ធផលជាផ្លែផ្កាហើយរាល់វិធានការសម្របសម្រួលប្រទេស ដែលកំពុងត្រូវបានថ្នាក់ដឹកនាំស្រីលង្កាអនុវត្តន៍ នឹងនាំប្រទេសនេះកាន់តែអភិវឌ្ឍន៍ទៅមុខ។ លោកឧបនាយករដ្ឋមន្ត្រីមានក្ដីសង្ឃឹមថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម ឯកអគ្គរដ្ឋទូត Walpita Gamage Sampath Prasanna នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននៃភាគីទាំងពីរ ដើម្បីពង្រឹងការតភ្ជាប់ កីដូចជាជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។

 រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Walpita Gamage Sampath Prasanna បានឲ្យដឹងថា ស្រីលង្កាជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយមានគោលបំណងបន្តទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ រដ្ឋាភិបាលក្រសួង ស្ថាប័ននានា របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ