ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសនៅពន្ធនាគារ Vinh Quang

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សាលើកលែងទោសឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីប្រកាស និងប្រគល់សេចក្តីសម្រេចចិត្តរបស់លោកប្រធានរដ្ឋស្តីពីការលើកលែងទោសនៅពន្ធនាគារ Vinh Quang (ខេត្ត Vinh Phuc)។ 
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសនៅពន្ធនាគារ Vinh Quang - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសដល់ទណ្ឌិត

នៅក្នុងពិធីនេះ តំណាងថ្នាក់ដឹកនាំពន្ធនាគារ Vinh Quang បានប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោស និងបញ្ជីឈ្មោះទណ្ឌិតចំនួន ៧១នាក់ ដែលត្រូវបានលើកលែងទោស ក្នុងនោះមានជនបរទេសចំនួន ៥ នាក់។ អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសដល់ទណ្ឌិត និងថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានបញ្ជាក់យ៉ាងច្បាស់អំពីការទទួលមរតក និងពង្រីកប្រពៃណីមនុស្សធម៌របស់ប្រជាជាតិវៀតណាម ជាមួយនឹងគោលនយោបាយបន្ធូរបន្ថយទោសរបស់បក្ស និងរដ្ឋវៀតណាមនោះ អ្នកទោសរាប់ពាន់នាក់ត្រូវបានផ្តល់ការលើកលែងទោសឱ្យវិលត្រឡប់ទៅគ្រួសារ សហគមន៍ និងសង្គមវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តរបស់លោកប្រធានរដ្ឋស្តីពីការលើកលែងទោស ផ្តល់ឱកាសឱ្យទណ្ឌិត និងមនុស្សគ្រប់រូបមានសមភាព ដោយមិនប្រកាន់ជនជាតិ ភេទ សាសនា សញ្ជាតិ វណ្ណៈ និងឋានៈសង្គម បើមានលក្ខខ័ណ្ឌ តាមការកំណត់។ “ការលើកលែងទោសត្រឹមតែជាការចាប់ផ្តើមនៃផ្លូវឆ្ពោះទៅរកសុចរិតប៉ុណ្ណោះ។ ប៉ុន្តែជាមួយនឹងអ្វីដែលអ្នកបានខិតខំសិក្សា ធ្វើការ និងកែលម្អនៅក្នុងពន្ធនាគារ ខ្ញុំជឿថាអ្នកនឹងជំនះលើការលំបាកដើម្បីក្លាយទៅជាមនុស្សស្មោះត្រង់ពិតប្រាកដ កសាងជីវិតដែលមានស្ថេរភាព កសាងគ្រួសារមានសុភមង្គល ហើយប្រាកដជាមិនប្រព្រឹត្តិទោសម្តងទៀត។ ចំពោះទណ្ឌិតដែលមិនទាន់ទទួលបានការលើកលែងទោសលើកនេះ ខ្ញុំសង្ឃឹមថា អ្នកនឹងខិតខំបន្ថែមទៀត គោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ សិក្សាយ៉ាងសកម្ម ដើម្បីឆាប់មានសិទ្ធិទទួលបានគោលនយោបាយលើកលែងទោស និងបន្ធូរបន្ថយទោសរបស់បក្ស និងរដ្ឋផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ