ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបធ្វើការជាមួយគណៈកម្មាធិការបញ្ជាណែនាំឡាវ

(VOVWORLD) -
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបធ្វើការជាមួយគណៈកម្មាធិការបញ្ជាណែនាំឡាវ  - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបធ្វើការជាមួយគណៈកម្មាធិការបញ្ជាណែនាំឡាវស្ដីអំពីគំរោងការណ៍អាគាររដ្ឋសភា 

          ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល វៀតណាម មានដំណើរបំពេញទស្សនកិច្ច និងអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់អាគាររដ្ឋ សភាឡាវ ចាប់ពីថ្ងៃទី៣១តុលា ដល់ថ្ងៃទី១វិច្ឆិកា តាមសេចក្ដីអញ្ជើញរបស់អនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាឡាវស្ដីអំពីគំរោងការណ៍កសាងអាគាររដ្ឋសភាឡាវលោក  Somphan  Phengkhamy។ នៅទីនេះ ភាគីទាំងពីរបានអះអាងនូវការសន្យាសហប្រតិបត្តិការជាមួយគ្នាប្រកបដោយល្អប្រសើរបំផុត ដើម្បីកសាងអាគាររដ្ឋសភាឡាវតាមបទដ្ឋានបានដាក់ចេញ និងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ