ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung​៖ លើកទឹកចិត្ត​ដល់​សហគ្រាសជប៉ុនបោះទុនវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល

(VOVWORLD) -នាថ្ងៃទី ២២ ខែមិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានជួបធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំធនាគារសហប្រតិបត្តការអន្តរជាតិជប៉ុន (JBIC) និងសម្ព័ន្ធក្រុមហ៊ុន Sumitomo។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung​៖ លើកទឹកចិត្ត​ដល់​សហគ្រាសជប៉ុនបោះទុនវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung

អញ្ជើញចូលរួមជំនួបនេះ មានវត្តមានតំណាង ស្ថានទូតជប៉ុនប្រចាំនៅវៀតណាម តំណាងក្រសួង ការបរទេស ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងគមនាគមន៍ដឹកជញ្ជូន និងខុទ្ធកាល័យរដ្ឋាភិបាល។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានចាត់ទុកថាទំនាក់ទំនងរវាងវៀតណាម និងជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ខ្លាំងក្លា និងមានការជឿទុកចិត្តខ្ពស់។ លោក Trinh Dinh Dung ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Sumitomo នៅវៀតណាមលើគ្រប់វិស័យដូចជា៖ ពាណិជ្ជកម្ម ការនាំចេញនាំចូល ដែកថែប តម្បាញកាត់ដេរ និងកសិកម្ម។ ស្ដីពីយថាទស្សន៍សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនោះ លោក Trinh Dinh Dung បានចាត់ទុកថា វៀតណាម និងជប៉ុនជាខឿនសេដ្ឋកិច្ចទាំងពីរដែលមានផលប្រយោជន៍រួម និងសក្ដានុពលជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ ហេតុដូច្នេះហើយ លោក Trinh Dinh Dung មានគោលបំណងថា ធនាគារ JBIC បន្តជួយឧបត្ថម្ភទុនលើគម្រោងនានានៅវៀតណាម ហើយស្នើឲ្យ Sumitomo បន្តបង្កើនការវិនិយោគ ជាពិសេសគឺលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។

ចំណែកឯ លោក Kazuhisa Yumikura នាយកប្រតិបត្តិ និងជានាយកផ្នែកហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៃ ធនាគារ JBIC បានអះអាងថា ធនាគារ JBIC មានគោលបំណងចង់រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងជប៉ុន ជាពិសេសគឺលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងថាមពល។ នាពេលខាងមុខ JBIC នឹងអនុវត្តន៍ផែនការជាច្រើន ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិកាជាមួយធនាគារពាណិជ្ជកម្មវៀតណាម ដើម្បីផ្ដល់ហិរញ្ញប្បទានលើគម្រោងនានារបស់សហគ្រាសនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ